ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកំណត់មុខសញ្ញាក្រុមក្មេងស្ទាវបាញ់បោះសេរីក្នុងរឿងជម្លោះដណ្ដើមស្រីស្នេហ៍បានហើយ

ចែករំលែក៖

ប៉ោយប៉ែត៖ បើតាមការបកស្រាយរបស់លោកមេប៉ុស្តិ៍កូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត លោកម៉ា រិន បានមានប្រសាសន៍តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧នេះថា ក្រុមក្មេងស្ទាវដែលបាញ់បោះសេរីក្នុងរឿងជម្លោះសេ្នហានោះ បន្ទាប់ពីកើតហេតុមកដល់ពេលនេះ លោកបានស្រាវ ជ្រាវកំណត់មុខសញ្ញាមួយចំនួនហើយ។

លោកបញ្ជាក់ថា ក្រុមក្មេងងស្ទាវដែលដេញបាញ់គ្មាននោះក្នុងរឿងដណ្ដើមសង្សារគ្នា ហើយក្រុមជនបង្ក ដែលមានអាវុធនោះ មិនមែនជាកូនមន្ត្រីរាជការនោះទេ គីជាកូនប្រជាពលរដ្ឋ ក៏ប៉ុន្តែអាវុធដែលកក្រុមក្មេងស្ទាវបានមកនោះមិនដឹងថា បានមកពីណា ហើយចេញពីប្រភពណាឡើយពេលនេះក្រុមសមត្ថកិច្ចកំពុងតែស្រាវជ្រាវកំណត់មុខសញ្ញាតាមចាប់ដើម្បីយកចាត់ការតាមផ្លូវច្បាប់ ។

បើតាមការលើកឡើងរបស់ម៉ក ណារិទ្ធ ចៅសង្កាត់និមិត្តមានប្រសាសន៍តាមទូរសព្ទកាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧នេះដែរថា ក្រុមក្រុមក្មេវស្ទាវមានអាវុធនោះមានគ្នាប្រហែលជា១០នាក់ គីជាកូនប្រជាពលរដ្ឋនៅក្នុងភូមិកូបតូច សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ហើយបើតាមប្រភពពលរដ្ឋប្រាប់ថា ជនទាំងនោះមានអាវុធអាការចំនួន២ដើម និងអាវុធខ្លី១ដើម សុទ្ធសឹងជារបស់ថ្មីទាំងអស់ ចំណែកក្រុមក្មេងស្ទាវជាជនរងគ្រោះប្រហែលជា៣នាក់ គីជាកូនអ្នកភូមិនិមិត្តសង្កាត់ ក្រុងប៉ោយប៉ែត ហើយការបាញ់បោះរបស់ក្រុមក្មេវស្ទាវធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង ព្រោះក្រុមក្មេងស្ទាវឥឡូវមាន អាវុធទំនើបជាងសមត្ថកិច្ច។

លោកបានបញ្ជាក់ថា ការដែលក្រុមក្មេងស្ទាវដេញបាញ់នោះ គីបាញ់សំដៅជនរងគ្រោះ តែសំណាងល្អជនរងគ្រោះរត់គេចខ្លួនទាន់ពេលវេលា។អាវុធដែលក្មេងស្ទាវបាញ់នោះជាប្រភេទអាការកាត់ស្វាយគ្រាប់កំាភ្លើង ដែលបាញ់ចេញត្រូវបានសមត្ថកិច្ចរើសបានសំបកកាទុះ៩គ្រាប់នៅកន្លែងកើតហេតុ និងគ្រាប់មិនទាន់ផ្ទុះចំនួន២គ្រាប់ផងដែរ ។

លោកថាៈ ហតុការណ៍បានកើតឡើងកាលពីវេម៉ោង៦ល្ងាច ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧នៅបរិវេណអនុវិទ្យាល័យបណ្ឌិតថ្មីថិភូមិនិមិត្ត០១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពេលនោះក្រុមក្មេងស្ទាវបានជិះម៉ូតូដេញបាញ់គ្នារហូតមកដល់ផ្លូវបំបែកចូលរមណីយដ្ឋានដុងអារ័ញ្ញ ភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ៕ វណ្ណា

e (2) e (3) e (1)


ចែករំលែក៖