ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែងដឹកនាំកម្លាំងនាំយក អំណោយទៅចែកជូនដល់កងកម្លាំងនគរ បាលវរៈ៧០១ ការពាព្រំដែននិងកម្លាំងយោធាការពារព្រំដែនវរៈ១០១ ជួរមុខកម្ពុជា-ឡាវ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ លោកស្នងការនគរ បាលខេត្ត បានដឹកនាំកម្លាំងដោយនាំយកអំណោយចុះចែកជូនដល់កងកម្លាំងនគរបាល និងសួរសុខទុក្ខមន្ត្រីនគរបាលប៉ុស្តិ៍លេខ៧០១ និងយោធាការពារព្រំដែន ១០១ ដែលនៅប្រចាំការជួរមុខជាប់ព្រំ ដែនកម្ពុជា-ឡាវ ដោយនាំយកនូវគ្រឿង ឧបភោគ បរិភោគជាច្រើនមុខទៅឧបត្ថម្ភ។ សកម្មភាពនេះបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ដល់មន្រ្តីនគរបាលបាន បំពេញកាតព្វកិច្ចយ៉ាងខ្ជាប់ខ្ជួនក្នុងការការពារជាតិមាតុភូមិ ការពារទឹកដី និងសន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែងបានមាន ប្រសាសន៍ថា កងកម្លាំងរបស់យើងត្រូវតែមានតួនាទី កិច្ចការពារសុវត្ថិភាព ជាកត្តា ចម្បងសម្រាប់ជាតិយើងទាំងមូល។ ដូចនេះ មន្ត្រីនគរបាលនៅក្នុងខេត្តដែលបានមកឈរជើង បំពេញកាតព្វកិច្ចការពារសន្តិ សុខនៅតាមព្រំដែននេះគឺជាវីរជនដែលហ៊ានលះបង់អ្វីៗគ្រប់បែបយ៉ាងសម្រាប់ ជាតិមាតុភូមិនិងប្រជាជនទូទាំងប្រទេស កម្ពុជា។

លោកស្នងការបានបញ្ជាក់ថា ធ្វើជា មន្ត្រីនគរបាលត្រូវចេះស្គាល់កាលៈទេសៈ និងតួនាទីរបស់ខ្លួន បំពេញការងារ ធ្វើជា អ្នកបម្រើពលរដ្ឋ និងប្រកាន់ភ្ជាប់នូវសីល ធម៌ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយសមត្ថកិច្ចផ្សេងៗទៀតឲ្យបានល្អ ដោយបង្កើតមិត្តឲ្យ បានច្រើន និងខិតខំអភិវឌ្ឍអង្គភាពរបស់ ខ្លួនឲ្យមានការរីកចម្រើន។ ឆ្លៀតក្នុង ឱកាសនោះដែរ លោកស្នងការក៏បានផ្តាំផ្ញើឲ្យមន្ត្រីនគរបាលជួរមុខក៏ដូចមិត្តរួម អាវុធទាំងអស់ចេះសាមគ្គីគ្នាឱ្យបានល្អ ចេះថែរក្សាសុខភាព និងបំពេញការងារ ស្តាប់ការដឹកនាំ និងបទបញ្ជារបស់មេបញ្ជាការប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះអង្គភាព និងរាជរដ្ឋាភិបាលដើម្បី ជាតិយើងទាំងមូល។

គួរបញ្ជាក់ថា ជាមួយនឹងការចុះចែក អំណោយដល់កងកម្លាំងជួរមុខការពារនៅព្រំដែនកម្ពុជា-ឡាវ និងការសួរសុខទុក្ខ នេះ លោកស្នងការនគរបាលខេត្តបាននាំយកអំណោយរួមមានអង្ករចំនួន១តោន ថវិកា២លានរៀល គ្រឿងឧបភោគបរិភោគ ជាច្រើនមុខទៀត ឧបត្ថម្ភថវិកាបន្ថែមជូន មន្ត្រីនគរបាលក្នុងម្នាក់ៗចំនួន៤មុឺនរៀល ដើម្បីលើកទឹកចិត្តដល់កងកម្លាំង នៅក្នុង ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ដែលពួកគាត់ហ៊ានលះបង់កម្លាំងកាយចិត្តដើម្បីជាតិមាតុភូមិ៕ មាស សុផាត


ចែករំលែក៖