ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកល្វាឯមឃាត់ខ្លួនបុរស២នាក់ជាមួយនឹងថ្នាំញៀន

ចែករំលែក៖

ខេត្តកណ្តាល៖ នគរបាលស្រុកល្វាឯម ខេត្តកណ្តាលឃាត់ខ្លួនបុរស២នាក់រក្សា ទុុកថ្នាំញៀន កាលពីវេលាម៉ោង១០ និង ៣០នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៧ នៅចំណុចគល់ស្ពានព្រែកដូន គឹមចាស់ ស្ថិតក្នុងភូមិក្តីកណ្តាល ឃុំសារិ ការកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

មន្រ្តីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនដែររក្សាទុកសារធាតុញៀនត្រូវបានឃាត់ខ្លួនទី១.ឈ្មោះ សូត្រ សឿន អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ចេក មានទីលំនៅភូមិព្រែតាអុងទី៣ ឃុំពាម ឧកញ៉ាអុង ស្រុងល្វាឯម ខេត្តកណ្តាល និងទី២.ឈ្មោះ លន ប៊ុនលាង អាយុ៣០ ឆ្នាំ មុខរបររត់ម៉ូតូឌប់ មានទីលំនៅភូមិ កោះរះលើ ឃុំកោះរះ គស្រុកល្វាឯម ខេត្ត កណ្តាល។

មន្រ្តីខាងលើបញ្ជាក់ថា នៅពេលសមត្ថ កិច្ចឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានរកឃើញថ្នាំញៀន១កញ្ចប់ និងដកហូតបានទូរស័ព្ទដៃម៉ាកណូគា១គ្រឿង និងម៉ូតូម៉ាក ហុងដា សេ១២៥ ពាក់ស្លាកលេក ភ្នំពេញ 1AQ-8891 ។

មន្រ្តីដដែលបន្ថែមថា មុនពេលឃាត់ ខ្លួនជនសង្ស័យទាំង២ កម្លាំងនគរបាលជំនាញស្រុកបានសហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលសារិការកែវ ដើម្បី ល្បាត និងតាមដានជនសង្ស័យជាមុខ សញ្ញាប្រើប្រាស់ និងចែកចាយថ្នាំញៀន ខាងលើនេះ។ នៅពេលនោះ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ហើយបានឆែកឆេររកឃើញថ្នាំញៀនលាក់ទុកក្នុងខ្លួនតែម្តង។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបាន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បី សាកសួរ តែជនសង្ស័យបានឆ្លើយថា ថ្នាំញៀននេះពួកគេទិញទុកសម្រាប់ប្រើ ប្រាស់ប៉ុណ្ណោះ មិនបានជួញដូរនោះទេ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចនគរបាល ស្រុកបានកសាងសំណុំរឿងបញ្ជូនជន សង្ស័យ និងវត្ថុតាងទៅកាន់ការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្ត នីតិវិធី៕ ស្អាង ជ័យ


ចែករំលែក៖