ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្ស ត្រីយាង មកដល់មាតុប្រទេសវិញហើយ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបានគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាពមួយរយៈ នៅ ឯទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិននោះព្រះករុណាព្រះបាទសម្ដេច ព្រះមរមនាថនរោត្ដមសីហមុនីព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេច ព្រះមហាក្សត្រី នរោត្ដមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេច ក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យស្ដេចយាងមកដល់មាតុប្រទេសវិញហើយ នារសៀលថ្ងៃទី ១១ ខែមេសាឆ្នាំ២០១៧ ប្រកបដោយព្រះ រាជសុវត្ថិភាព តាមព្រះទីនាំងយន្តហោះ ពិសេស។ និងយាងទទួលព្រះរាជដំណើរព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះ មហាក្សត្រី ដល់ព្រលានយន្តហោះអន្តរ ជាតិភ្នំពេញមានវត្តមាន សម្ដេចវិបុល សេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនា បតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត រាជវង្សានុវង្ស និងមន្ត្រីអ្នក មុខអ្នការជាច្រើនទៀត។ ដោយឡែកឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងមន្ត្រី ស្ថានទូតមួយចំនួនក៏មានវត្តមានក្នុង ឱកាសនោះផងដែរ។

គួរបញ្ជាក់ដែងថា ព្រះករុណា ព្រះ មហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្ដេចយាងទៅកាន់ទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧៕ ហេង សូរិយា


ចែករំលែក៖