ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ៧:៣០នាទីព្រឹក ដេីម្បីបញ្ចៀស ការកកស្ទះចរាចរណ៍ នៅចំនុចគល់ស្ពានជ្រោយចង្វារ និង ផ្លូវសំខាន់ៗ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ខ្ញុំបានបញ្ជា អោយកម្លាំង ប្រជាការពារខណ្ឌដូនពេញ ចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និង សម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វេីដំណេីឆ្លងកាត់ផ្លូវ សំខាន់ៗ ក្នុងមូនដ្ឋានខណ្ឌដូនពេញ ជាពិសេស ស្ពានជ្រោយចង្វា ដេីម្បីអោយបងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរ ឆ្ពោះទៅស្រុកកំណេីត មានភាពងាយស្រួល និង ប្រកបដោយសុវត្ថិភាព ។
ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វេីដំណេីរតាមដងផ្លូវ សូមគោរពច្បាប់ចរាចរណ៍ អោយបានគ្រប់ៗគ្នា ដើម្បី ជៀសវាង ការគ្រោះថ្នាក់ ផ្សេងៗជាយថាហេតុ ៕ ស ដារ៉ា