ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរបន្តសម្រុកចេញទៅធ្វើការនៅប្រទេសថៃវិញក្រោយចូលឆ្នាំ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែររាប់ពាន់នាក់ក្នុង១ថ្ងៃៗបន្តសម្រុកចេញទៅធ្វើ ការនៅប្រទេសថៃវិញ តាមច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត និងច្រករបៀងនានាក្នុង ខេត្តបន្ទាយមានជ័យនៅក្រោយបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

ប្រភពឲ្យដឹងថា គិតត្រឹមរយៈពេល៣ថ្ងៃចុងក្រោយនៃថ្ងៃបុណ្យចូលឆ្នាំមានពលករខ្មែររាប់ពាន់នាក់ បានសម្រុកចេញទៅ ប្រទេសថៃហើយ បើគិតកាលពីថ្ងៃទី១៨ ខែមេសាកន្លងទៅ មានពលករខ្មែរចេញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រមាណ ជាង២០០០នាក់ ថ្ងៃទី១៩ ខែមេសា ប្រមាណជាង២៥០០នាក់ និងសម្រាប់ថ្ងៃ ទី២០ ខែមេសា ឆ្នាំ២០១៧ ពលករខ្មែរ ដែលសម្រុកចេញមានការកើនឡើងជាងថ្ងៃទី១៨-១៩ គឺមានរហូតជាង៣ពាន់នាក់ និងមានបន្តទៀត ។

ប្រភពបន្តថា ទន្ទឹមនឹងការសម្រុកចេញរបស់ពលករខ្មែរក៏នៅមានពលករខ្មែរជាច្រើនបានលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ ហើយត្រូវបានសមត្ថ កិច្ចថៃចាប់បញ្ជូនមកកម្ពុជា តាមច្រក ទ្វារអន្តរជាតិប៉ោយប៉ែត ជាពិសេសកាល ពីមុនចូលឆ្នាំថ្មី ក្នុងរយៈពេល៣ខែ ចាប់ ពីខែមករាដល់ខែមីនា ដើមឆ្នាំ២០១៧ មានពលករខ្មែរត្រូវបានថៃចាប់បញ្ជូនមកកម្ពុជាវិញ ដល់ទៅ១៨.៤៩១នាក់ ទាំងប្រុស ស្រី និងក្មេង ៕ សហការី


ចែករំលែក៖