ព័ត៌មានទាន់ហេតុការណ៍៖

មេកន្ទុយលេខល្បីឈ្មោះប្រចាំខេត្តស្ទឹងត្រែង រួមនឹងកូនកញ្ច្រែងត្រូវកងរាជអាវុធហត្ថខេត្តបង្ក្រាប

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ លោក ដួង វិចិត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងចុះបង្ក្រាបផ្ទះមេកន្ទុយលេខវៀតណាម ជ្រកក្រោមម្លប់ឆ្នោតខ្មែរ ឃាត់ខ្លួនមេ និងកូនកញ្ច្រែង៩នាក់ផងដែរ ក្រោមការចង្អុលបង្ហាញពីរព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រួច យកមកសួរនាំនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្ថិតក្នុងភូមិព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង កាលពីរវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧។

លោកដួង វិចិត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ការឃាត់ខ្លួន មេកន្ទុយលេខដុះស្លែខាងលើ គឺមានការអនុញ្ញាតពីមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ហើយក៏មានចង្អុលបង្ហាញពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ដោយបង្ក្រាប មេកន្ទុយលេខ និងកូនកញ្ច្រែងបាន៧កន្លែង ស្ថិតក្នុងក្រុងស្ទឹងត្រែង រួមនឹងឃាត់មនុស្ស៩នាក់ យកមកសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ។

លោកបន្តទៀតថា ជនសង្ស័យទី១ ឈ្មោះតាន់ លកិ្ខណា (ហៅមុំ) ភេទស្រីអាយុ៤៥ឆ្នាំជាមេធំ ២ឈ្មោះលីម ជាសុតា អាយុ៣០ឆ្នាំ ភេទស្រី ៣ឈ្មោះប៊ុន ណារី អាយុ២៧ឆ្នាំ ៤ឈ្មោះគឹម ចាន់រស្មី អាយុ២៦ឆ្នាំ ៥ឈ្មោះឆាន់ ស្រីរត្ន័ អាយុ៣៣ឆ្នាំ ៦ឈ្មោះនាត ស្រីល័ក្ខ ភេទស្រីអាយុ២៥ឆ្នាំ ជាកូនកញ្ច្រែង ៧ឈ្មោះតាំ ស៉ីលី អាយុ៣៣ឆ្នាំ ៨ឈ្មោះតែង ទុង អាយុ៤២ឆ្នាំ ៩ឈ្មោះឯក ម៉ៅ អាយុ៥៥ឆ្នាំជាកូនកញ្ច្រែង បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ខាងលើ កំពង់ឃុំខ្លួន និងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ចាត់ការទៅតាមនីតិវិធី៕ មាស សុផាត


ចែករំលែក៖