ព័ត៌មានទាន់ហេតុការណ៍៖

ទាញកាំបិតប៉័ងតោកាប់ឪពុកបង្កើត៤បុ័ងតោរងរបួសធ្ងន់ អាវុធហត្ថស្នាក់ការ៥៦៨ឃាត់ខ្លួន

ចែករំលែក៖

ប៉ោយប៉ែតៈ អាវុធហត្ថស្នាក់ការ៥៦៨ ឃាត់ខ្លួនជនសង្ស័យម្នាក់ ទាញកាំបិតប៉័ងតោកាប់ឪពុកបង្កើត៤ប៉័ងតោរងរបួសធ្ងន់ កាលពីវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមណ្ឌល(៦) ឋិតក្នុងភូមិប្រជាធម៌លិច សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចអាវុធហត្ថប្រាប់ថា ជនរងគ្រោះមានឈ្មោះ កន ម៉ៃ ភេទប្រុស អាយុ៦២ឆ្នាំ នៅភូមិកើតហេតុខាងលើ (ឪពុក) ។ ចំណែកជនសង្ស័យមានឈ្មោះ កន សន ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវជាកូនបង្កើត ។

ប្រភពបញ្ជាក់ថា មុនកើតហេតុឪពុកជាជនរងគ្រោះ គាត់ស្រវឹងស្រា ស្រាប់តែនិយាយស្ដីឲ្យកូនរបស់ខ្លួនកំពុងអង្គុយហួបបាយ ។ ក្រោយពីស្ដីបន្ទោស តឹងសរសៃកដាក់គ្នា ស្រាប់តែឪពុកបានយកពូថៅនៅក្បែរខ្លួនយកមកគប់ត្រូវកូនចំចង្កាកូនរួច ឪពុកក៏ទៅយកកាំបិតកាប់ទៅលើកូនទៀត តែមិនរងរបួស បានប្រតាយប្រតប់គ្នា គ្រានោះកូនស្រវាកាំបិតប៉័ងតោបានក៏ពន្លះឪពុកត្រូវចំចិញ្ចើម១កាំបិត ថ្ងាស១កាំបិត ក្បាល១កាំបិត និងថ្ពាល១កាំបិត បង្កភាពភ្អាក់ផ្អើលទាំងព្រឹក។

ក្រោយកើតហេតុជនរងគ្រោះត្រូវជាឪពុកត្រូវបានក្រុមគ្រយសារសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។ ចំណែកជនសង្ស័យដៃដល់ជាកូន ត្រូវបានកម្លាំងអាវុធហត្ថស្នាក់ការ៥៦៨ ចាប់ខ្លួនបញ្ជួនទៅអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ។

អ្នកស្រុកកន្លែងកើតហេតុបានលើកឡើងថា ក្មេងៗអីឡូវក៏សាហាវម្ល៉េះ ទាំងកូនគេ កូនឯង ទោះយ៉ាងណា គាត់ជាឪពុកគាត់ស្ដីបន្ទោស ឬវាយតិតូច យើងកូនល្អ គួរតែដើរចេញឲ្យឆ្ងាយពេលគាត់មានកំហឹង កុំតបតធ្វើអ្វី ព្រោះគាត់ជាអ្នកមានគុណ ៕ វណ្ណា


ចែករំលែក៖