ព័ត៌មានទាន់ហេតុការណ៍៖

ពិបាកចិត្ត៖ សង្សារក្បត់ រកការងារធ្វើមិនបាន ព្រមទាំងផ្ទុកមេរោគអេដស៍ផង លោតពីលើអគារសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ : ស្រ្តីម្នាក់បានលោត់សម្លាប់ខ្លួនពីលើបន្ទប់ជួលជាន់ទី៤ស្លាប់ ខណៈរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យរស្សុីបង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង៤ល្ងាច ថ្ងៃទី២៤ ខែ មេសា ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ៩៧Z ផ្លូវ២៨០ ក្រុម៣៥ ភូមិ៤ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះមានឈ្មោះ អន ស្រីមាន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅជាមួយមិត្តភក្តិស្រីនៅកើតហេតុខាងលើ បន្ទប់ជួលលេខ២១ ជាន់ទី៤ នៅចំណុចផ្ទះលេខ៩៧Z ផ្លូវ២៨០ ក្រុម៣៥ ភូមិ៤ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីមិត្តភក្តិស្រីឈ្មោះ ណន ណារ៉ន អាយុ៣១ឆ្នាំ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ១ថ្ងៃ ជនរងគ្រោះបានមកសុំបន្ទប់របស់ខ្លួនស្នាក់នៅចំនួន២ទៅ៣ថ្ងៃដោយប្រាប់ថា រូបគេពិបាក់ចិត្តណាស់ ដោយសារតែប្រុសក្បត់ចិត្ត ហើយរកការងារមិនបានទៀត ។

ប្រភពបន្តថា ដោយរូបខ្ញុំ(ណន ណារ៉ន)គិតថា ជាអ្នកស្គាល់គ្នា ក៏បានយល់ព្រមឲ្យស្នាក់នៅ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែនារីរងគ្រោះខាងលើលោតពីលើជាន់ទី៤ ធ្លាក់ចុះមកដល់ដី ភ្លាមៗនោះក៏អ្នកជិតខាងបានហៅរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យរស្សុីផងដែរ លុះមកដល់មន្ទីរពេទ្យ លោកគ្រូពេទ្យបានប្រាប់សមត្ថកិច្ចថា នារីរងគ្រោះត្រូវរបួសបាក់ឆ្អឹងខ្នង និងឆ្អឹងចង្កេះ ហើយនិងមានផ្ទុកមេរោគអេដស៍ទៀតផង ។ រហូតមកដល់មោ៉ង៨យប់ ថ្ងៃទី២៤ ខែមេសា ស្រាប់នារីរងគ្រោះជំងឺធ្វើទុក្ខខ្លាំង នារីរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្ដង ។

បច្ចុប្បន្ន សាកសព្វនារីជនរងគ្រោះត្រូវបានតម្កល់ទុកនៅសាលមន្ទីរពេទ្យរស្សុីរង់ចាំក្រុមគ្រួសារមកទទួល យកទៅធ្វើបុណ្យនៅស្រុកំណើតតាមប្រពៃណី ៕ ស រស្មី


ចែករំលែក៖