ភ្នំពេញ៖ ជនជាតិចិន២នាក់ជិះម៉ូតូ១គ្រឿងសុខៗ ស្រាប់តែត្រូវភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ ម៉ត់ឡែវតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ្ ។ សាក្សីនិយាយថា មុនពេលកើតហេតុ សាសន៍ចិន២នាក់ជិះម៉ូតូម៉ាស្តេព ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១AC ៦៤៤៥ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចឃ្លាំងលក់ម៉ូតូ IZUZU ក៏ស្រាប់តែឆាប់ឆេះតែម្តង ដោយសង្ស័យបណ្តាលឲ្យការឆ្លងចរន្ទភ្លើង ហើយត្រូវបានបុគ្គលិកឃ្លាំងលក់ម៉ូតូខាងលើយកបំពង់ពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់ ។
ករណីនេះ មិនបង្កឲ្យគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ ៕ តុង សីហា