ព័ត៌មានទាន់ហេតុការណ៍៖

កម្មករថ្មម៉ាតម្នាក់ឆ្លងចរន្តអគ្គីសនីឆក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ កម្មករថ្មម៉ាតម្នាក់ ខណៈជើងសើមទៅកាច់បារ៉ែតភ្លើង បណ្តាលឲ្យឆ្លងចរន្តអគ្គីសនីឆក់របួសធ្ងន់សន្លប់ស្តូកស្តឹង ។

ករណីនេះ ភ្ញាក់ផ្អើកាលពីម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅក្នុងឃ្លាំងថ្មម៉ាតយីហោ ហ៊ិង ឆឹង ផ្លូវសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះឈ្មោះង៉ែត នឿន អាយុ២៦ឆ្នាំ មុខរបរកម្មករថ្មម៉ាត ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

មុនកើតហេតុ មានកម្មករជាង១០នាក់ កំពុងធ្វើការងាររៀងៗខ្លួន ខណៈនោះជនរងគ្រោះបានដើរទៅកាច់បារ៉ែតភ្លើង ទាំងជើងទទេ និងគួប ផ្សំសើមផង ពេលកាច់បើកបណ្តាលឲ្យឆ្លងចរន្តអគ្គីសនីឆក់ដួលភ្លាមៗកម្មករក្បែរនោះឃើញបានរត់ទៅបិទបារ៉ែតវិញហើយបាននាំគ្នាប្រញាប់ដឹកជនរងគ្រោះតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមះ។

គួររំលឹកថា ជាទូទៅរាល់កម្មករទាំងអស់តម្រូវអោយពាក់ស្បែកជើងកវែង ដោយឡែក ជនរងគ្រោះទើបចូលធ្វើការនៅព្រឹកកើតហេតុប៉ុណ្ណោះ ទើបមិនដឹងពីការគ្រោះថ្នាក់បែបនេះ ។

ក្រោយពីដឹកដល់មន្ទីរពេទ្យជនរង គ្រោះបានដឹងខ្លួនបន្តិចហើយ ប៉ុន្តែស្ថិតនៅសម្រាកក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ ក្រោមការតាមដានរបស់គ្រូពេទ្យនៅឡើយ ៕ តុង សីហា


ចែករំលែក៖