ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀន៤នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគបាលការរិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយនគបាលក្រុងកំពង់ឆ្នាំងឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងពេលដែលក្រុមជនសង្ស័យនេះ បានធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុង និងខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននេះ ១.ឈ្មោះ ម៉ើស្នាវី ភេទប្រុស អាយុ២៧ឆ្នាំ ទី២.ឈ្មោះ ម៉ើអ៊ីសើ ភេទប្រុស អាយុ៣១ឆ្នាំ ទី៣.ឈ្មោះ លីហ៊ូ សាន់ ភេទប្រុស អាយុ២៥ឆ្នាំ និង ទី៤.ឈ្មោះវ៉ាត ជា ភេទប្រុស អាយុ២៣ឆ្នាំ ជនសង្សយ័ទាំង៤នាក់ខាងលើនេះ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំង ដែលបានចុះដល់កន្លែងកើតហេតុនិយាយអោយដឹងថា មុនពេលឃាត់ខ្លួន ជនសង្សយ័ទាំង៤នាក់ សមត្ថកិច្ចជំនាញការរិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត បានសហការគ្នាជាមួយនគរបាលក្រុងកំពង់ឆ្នាំង បន្ទាប់ពីមានការផ្តល់ព័ត៌មានមកឲ្យសមត្ថកិច្ចស្តីពីសម្មភាពរបស់ក្រុមជនសង្ស័យខាងលើ ដែលបាននិងកំពុងធ្វើសកម្មភាពប្រើប្រាស់ និងជួញដូរចែកចាយថ្នាំញៀន នៅចំណុចខាងលើនេះ និង បានដាក់កម្លាំងព័ទ្ធចាប់តែម្តង ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានថ្នាំញៀន១កញ្ចប់ ឧបករណ៍ឆក់ត្រី និងឆក់កណ្តុល១គ្រឿង និងឧបករណ៍បំរើដល់ការជក់មួយចំនួនទៀតផងដែរ ។ ជនសង្សយ័ទាំង៤នាក់ខាងលើត្រូវបានសមត្ថកិច្ចសាងសំណុំរឿងគ្រោងនឹងបញ្ជូនបន្តទៅសាលាតំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីនៅថ្ងៃនេះផងដែរ ៕ ចន្ថា