ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូបណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ពីរនាក់

ចែករំលែក៖

ខេត្តឧត្តមានជយ័:បុរសម្នាក់បានស្លាប់ ក្រោយពេលបញ្ជួនដល់មន្ទីរពេទ្យ និងពីរនាក់ប្ដីប្រពន្ធបានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ នឹងម៉ូតូ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥៦A ក្នុងភូមិទន្លេសរ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដមានជ័យ ។

សាកសពរងគ្រោះឈ្មោះ ថន ថុល ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។ ជនបង្កឈ្មោះ សៀង កំសត់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិពោធិ៍ថ្មី ឃុំបេង ស្រុកបន្ទាយអំពិល និងនាក់រួមដំណើរជាប្រពន្ធឈ្មោះ ណាល់ ចាន់ នឿ ភេទស្រី អាយុ២២ឆ្នាំ ។ បើតាមការឲ្យដឹងពីសាក្សីនៅកន្លែងកើតហេតុថា ម៉ូតូទាំងពីរគ្រឿងខាងលើបានធ្វើដំណើរស្របទឹសគ្នា ពេលមកដល់កន្លែងកើតហេតុ ដោយមានការឡើងជែងគ្នាក្នុងល្បឿនលឿន មិនមានការប្រុងប្រយ័ត្ន ក៏បានពន្លះគ្នាពេញទំហឹងតែម្ដង បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះវាស់វែង និងប្រមូលវត្ថុតាងម៉ូតូទាំងពីរគ្រឿងខាងលើយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកបន្ទាយអំពិល និងចាត់ការទៅតាមផ្លូវច្បាប់ ៕ ប៉ែន នួន


ចែករំលែក៖