ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​ឧក្រិដ្ឋ​ជន​៥នាក់​បាញ់​សម្លាប់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ ត្រូវ​នាំ​មក​សាលាឧទ្ធរណ៍​ កាត់​ទោស​

ចែករំលែក៖

ភ្នំពេញ​៖ ព្រឹក​ថ្ងៃ​ទី​៣​ ខែ​ឧសភា​ នេះ​ សាលាឧទ្ធរណ៍​ ចាប់ផ្ដើម​សវនាការ​រឿង​ក្ដី​ក្រុម​ឧក្រិដ្ឋ​ជន​៥នាក់​ ដែល​បាន​បាញ់​សម្លាប់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​មួយ​រូប​ ឈ្មោះ​ ទៀន​ ករុណា​ ។​ ប៉ុន្តែ​សវនាការ​នេះ​ ផ្តោត​លើ​សំណុំ​រឿង​គ្រឿង​ញៀន​និងបទ​​ចូលរួម​ក្រុម​ឧក្រិដ្ឋ​ជន​ ។​ រីឯ​រឿង​ក្តី​បាញ់​សម្លាប់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ ពុំ​ទាន់​ត្រូវ​បាន​សាលាឧទ្ធរណ៍​លើក​យក​មក​ជំនុំជម្រះ​នោះ​ទេ​ ក្រោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ផ្តន្ទា​ទោស​អស់​មួយ​ជីវិតរួច​ហើយ​នោះ​ ។

សវនាការ​នេះ​ ដឹកនាំ​ដោយ​លោក​ស្រី​ ទិត​សុទ្ធី​ បូរ៉ា​លក្ខណ៍​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ និង​លោក​ ជុំ​ សែន​សទ្ធា​ ជា​តំណាង​មហា​អយ្យការ​ ។

ក្រុម​ជនជាប់ចោទ​មាន​ឈ្មោះ​ លី កុកហ៊ុយ អាយុ៦៤ឆ្នាំ ឈ្មោះ ទី អៀង អាយុ៤៥ឆ្នាំ ឈ្មោះ លី វិរៈ អាយុ៣៧ឆ្នាំ ឈ្មោះ ក្រាវ រិទ្ធារ៉ា អាយុ១៦ឆ្នាំ កម្មករខ្វៃជ្រូក​ និង​ ឈ្មោះ ស៊ុន ដារ៉ូ អាយុ២៣ឆ្នាំ​ ។​ ពួកគេ​ទាំងអស់​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ផ្តន្ទា​ទោស​ចន្លោះ​ពី​៤ឆ្នាំ​ទៅ​៥ឆ្នាំ​ ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន​និង​បទ​ចូលរួម​ក្រុម​ឧក្រិដ្ឋ​ជន​ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៧ ខែ​មេសា​ ឆ្នាំ​២០១៦​ នៅ​ខណ្ឌ​ទួលគោក​ ។​ ខណៈ​សវនាការ​កំពុង​បន្ត​នៅ​ឡើយ​ ៕ ចេស្តា


ចែករំលែក៖