ព័ត៌មានទាន់ហេតុការណ៍៖

ករណី​ភ្ជង់​ប្លន់​យក​ម៉ូតូ​នៅសង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ កើតមានជាហូហែស្វាគមន៍លោកមេប៉ុសិ៍្តស្តីទី

ចែករំលែក៖

ភ្នំពេញ​: បុរសម្នាក់​ជិះម៉ូតូ​ជូន​សង្សារ​ទៅ​ផ្ទះ​ លុះដល់ពាក់កណ្ដាលផ្លូវ​ ក៏ស្រាប់តែមាន​ជនសង្ស័យ​ដែល​មាន​គ្នា​៤នាក់​ បានធ្វើសកម្មភាព​យកកាំ​ភ្លើង​ ភ្ជង់​វាយ​ប្លន់​យក​ម៉ូតូ​បានសំរេច​ នៅវេលាម៉ោង​ ១១និង​៣០នាទី​យប់​ ថ្ងៃ​ទី​២​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ ក្រោយ​និង​វត្ត​សន្សំ​កុសល​ ផ្លូវ​បេតុង​ សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ​ ​ជនរងគ្រោះ​ មានឈ្មោះ​ ទួន​ មករា​ ភេទប្រុស​ អាយុ​២៨ឆ្នាំ​ មុខរបរ​ បុគ្គលិក​ក្រុមហ៊ុន​ ទេសចរណ៍​ ស្នាក់នៅ​ ម្តុំ​សំណង់​១២​ សង្កាត់​ទឹក​ល្អក់​ ខណ្ឌ​ទួលគោក​ ​ម៉ូតូ​ដែល​ជនសង្ស័យ​ ប្លន់​យក​គឺ​ម៉ាក​ ZOOMER X ពណ៌​ស​ 1FR 9158 ។

តាម​សម្ដី​ជនរងគ្រោះ​ បានអោយដឹងថា​ មុនពេលកើតហេតុ​ រូបគាត់​បានជូន​សង្សារ​របស់​គាត់​ ពីផ្សារ​អី​អន​ គោលបំណង​ត្រលប់​ផ្ទះ​របស់​នាង​នៅ​ម្តុំ​កើតហេតុ​ខាងលើ​ ក៏​ស្រាប់​តែ​ជនសង្ស័យ​ ៤នាក់​ជិះម៉ូតូ​២គ្រឿង​ ម៉ាក​ស្កុបពី​មួយគ្រឿង​និង​ម៉ាក​ ឌ្រីម​សង់​ មួយ​ បានមកជិះ​ រួចហើយ​បានធ្វើ​សកម្មភាព​ ដកកាំ​ភ្លើង​ខ្លី​ មិនស្គាល់ម៉ាក​ភ្ជង់​និង​វាយ​ក្បាល​ជនរងគ្រោះ​ បណ្ដាលឲ្យ​រងរបួស​ ក្បាល​ខាងក្រោយ​ ហើយ​ពួក​គេ​ទាំង​នោះ​ក៍លើយកម៉ូតូ​ របស់​ជនរងគ្រោះ​នាំគ្នាជិះចេញទៅបាត់​អស់​ ។

ក្រោយ​​កើតហេតុ​ ជនរងគ្រោះ​បានត្រឹម​តែទៅដាក់ពាក្យ​បណ្តឹង​នៅប៉ុស្តិ៍នគរបាល​ បឹងទំពុន​ ទាំង​អារម្មណ៍​សោកស្ដាយ​ម៉ូតូ​របស់​ខ្លួន​តែប៉ុណ្ណោះ​។

ដោយឡែកក្រៅពីកើតមានករណីឆក់ ប្លន់ ក្នុង មូលដ្ឋានសង្កាត់បឹងទំពុន គេសង្កេតឃើញមានករណីល្បែងស៊ីសង កន្ទុយលេខខុសច្បាប់ជាច្រើន ដែលលោកមេ ប៉ុសិ៍្តស្តីទីកំពុងប្រមូលផល៕ តាឡឹម


ចែករំលែក៖