ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ហុង វិណុល ពង្រឹងយន្តការការងារសន្តិសុខ និង ស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិដល់កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ ស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតី លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស។

ពិធីប្រជុំផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ និងស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិនេះ មានការចូលរួមពីលោកស្នងការ ស្នងការរង បច្ចេកទេស សន្តិសុខ មេបញ្ជការ-មេបញ្ជាការរង ប្រធានមន្ទីរយុត្តិធម៍ ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ នាយការិយាល័យប្រតិបត្តិការ មេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថក្រុង-ស្រុក នៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនិងនាយអាវុធហត្ថជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស បានមានប្រសាសន៍ជម្រុញអោយកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងទាំងអស់ យកចិត្តទុកដាក់លើបញ្ហាបង្ក្រាបបទល្មើសធនធានធម្មជាតិ និងតាមដានពីលទ្ធផលការងារបង្ក្រាបនេះអោយបានជាប្រចាំ ទន្ទឹមនិងមានភារកិច្ចទទួលខុសត្រូវលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម បញ្ហាសន្តិសុខជាតិ សន្តិសុខសាធារណៈ ពិសេសពីយន្តការគ្រប់គ្រង និងបញ្ជាការងារសន្តិសុខ ដើម្បីធានាអោយបាននូវស្ថេរភាពជូនប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងក្របខណ្ឌទូទាំងប្រទេស៕ សុខ ខេមរា

 

 


ចែករំលែក៖