ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)​បានរៀបចំកម្មវិធីចាប់រង្វាន់លើកទី២សម្រាប់អ្នកណែនាំរោងការរបស់ខ្លួន

ចែករំលែក៖

រាជធានីភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ទី៣០ខែមេសា ឆ្នាំ ២០១៧ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា​ (CBL) បានរៀបចំកម្មវិធីចាប់រង្វាន់លើកទីពីរសម្រាប់អ្នកណែនាំរោងការក្នុងគោលបំណងថ្លែងអំណរគុណ និងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់​របស់​ក្រុមហ៊ុន​ចំពោះអ្នកដែលបានណែនាំរោងការអោយជាវស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។ កម្មវិធីចាប់រង្វាន់នេះបានធ្វើឡើងនៅក្នុងកម្មវិធី Anchor Fun Zone របស់ទូរទស្សន៍ PNN ដោយមានការចូលរួមពីថ្នាក់គ្រប់គ្រងក្រុមហ៊ុនភ្ញៀវកិត្តិយស  និងអ្នកសារព័ត៌មានជាច្រើន។

ក្នុងការ​ចាប់ឆ្នោតលើកទីពីរនេះ អ្នកណែនាំរោងការចំនួនបីនាក់ មាន​សំណាង​បានឈ្នះ​រង្វាន់រ៉ឺម៉កកង់បីដែលមានបិទស្លាកសញ្ញាស្រាបៀរអាន់ឆ័រយ៉ាងស្រស់ស្អាតជាមួយនឹងស្រាបៀរអាន់ឆ័រដប ៨០ កេស។ អ្នកមាន​សំណាងទាំងបីនាក់គឺ៖

 

លេខ ឈ្មោះអ្នកឈ្នះរង្វាន់ លេខទូរស័ព្ទ ខេត្ត/ក្រុង
1 ជា សុអាន 092​​660​168 ភ្នំពេញ
2 សាំង ហុក 012​924453 សៀមរាប
3 អេង ហ៊ាង 012885494 កំពង់ចាម

 

សូមកុំទាន់អាល់អស់សង្ឃឹម ព្រោះនៅមានការចាប់រង្វាន់ចំនួនមួយលើកទៀតនៅខែកក្កដា ឆ្នាំ ២០១៧ ខាងមុខនេះ ដូច្នេះសូមប្រញាប់ណែនាំរោងការឲ្យជាវស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stoutសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។ បន្ថែមពីនេះទៀតលោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់រថយន្តដឹកទំនិញខ្នាតតូចជាមួយស្រាបៀរអាន់ឆ័រដប ចំនួន ១៥០ កេសសម្រាប់អ្នកណែនាំរោងការរូបណាដែលបានណែនាំរោងការច្រើនជាងគេ។

ដើម្បីចូលរួមកម្មវិធីឈ្នះរង្វាន់លើកទឹកចិត្តសម្រាប់អ្នកណែនាំរោងការនេះម្ចាស់ហាងលក់ភេសជ្ជៈ អ្នកផ្គត់ផ្គង់ម្ហូប(ចុងភៅ)ដេប៉ូចែកចាយ មិត្តភ័ក្តិ និង អ្នកផ្សេងទៀត គ្រាន់តែណែនាំស្រាបៀររបស់ក្រុមហ៊ុនដូចជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout  ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ និងធ្វើការចុះឈ្មោះមកកាន់ក្រុមការងារបម្រើសេវាអតិថិជនរបស់ក្រុមហ៊ុនយើងខ្ញុំតាមរយៈលេខទូរស័ព្ទ 011 222 400/011 333 500 ជាការស្រេច។

សំរាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនងមកលេខ៖011 222 400/011 333 500 ។

 

ពិសាដោយការទទួលខុសត្រូវ

 

អត្ថបទ៖ ថម សន

 


ចែករំលែក៖