ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់! យុវជនម្នាក់ដឹកព្រះសង្ឃ ទៅរៀនជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុក និងកិនធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានដឹកព្រះសង្ឃ ទៅរៀន ហើយជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវបានរថយន្តកុងតឺន័រធុនធំមួយគ្រឿងបើកបុក និងកិនចំក្បាលបណ្តាលអោយបែកធ្លាយខួរស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅ​លើ​ផ្លូវ​ជាតិ​លេខ​៣ ក្នុងភូមិពងទឹក សង្កាត់​ពង​ទឹក ខណ្ឌ​ដង្កោ ។

យុវជនរងគ្រោះខាងលើឈ្មោះ ឱក សុផាន់ ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នជាកូនសិស្សលោកសង្ឃមួយអង្គស្នាក់នៅភូមិពៃ្រវែង សង្កាត់ព្រៃវែង ខណ្ឌដង្កោរ​ រាជធានីភ្នំពេញ ។ ចំណែកព្រះសង្ឃរងបួសស្រាល មានឈ្មោះពូន សីហា ព្រះជន១៨វស្សា ស្នាក់នៅក្នុងវត្តព្រៃវែង ស្ថិតនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ និងឌុបព្រះសង្ឃ១អង្គ ជិះម៉ូតូឌុបគ្នា ដោយម៉ូតូមួយគ្រឿងនោះ ម៉ាក Zoomer X ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DH-4093 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនល្មម លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឹន័រធុនធំមួយគ្រឿង ពណ៌ស ដែលក្បាលពាក់ស្លាក់លេខ ភ្នំពេញ 3C-4523 និងកន្ទុយពាក់ស្លាក់លេខ ភ្នំពេញ 4A-1936 បើកបរក្នុងទិសដៅបញ្ច្រាសគ្នា បានបើកបត់ឆ្វេងចូលក្រុមហ៊ុន អេស ប៊ី អិល អិល អាហរ័ណ នីហរ័ណ និងដឹកជញ្ចូន ក៏បានបើកបុកម៉ូតូជនរងគ្រោះក្នុងទិសដៅបញ្ច្រាសគ្នាទាំងកំរោល និងកិនយុវជនជាអ្នកឌុបបែកក្បាលធ្លាយខួរស្លាប់នៅហ្នឹងកន្លែងភ្លាមៗ ដោយឡែក ព្រះសង្ឃដែលរួមដំណើរពីក្រោយ បានខ្ទាតចេញពីលើម៉ូតូបណ្តាលអោយរបួសស្រាល រួចផុតគ្រោះថ្នាក់ ។

ក្រោយបង្កហេតុ រថយន្តបង្កបានព្យាយាមបើកចូលក្រុមហ៊ុនរបស់ខ្លួន ដែលមានទីតាំងចំណុចកើតហេតុ ។

ភ្លាមៗកម្លាំង នគរបាលមូលដ្ឋាន ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងចូលទៅរករថយន្តបង្កដែលបានព្យាយាមបើករត់ចូលទីតាំងខ្លួន ប៉ុន្តែពេលចូលទៅដល់ អ្នកបើករថយន្តបានរត់គេចបាត់ស្រមោលទៅហើយ ដោយសមត្ថកិច្ចឃាត់បានតែរថយន្ត និងព្រូលរថយន្តម្នាក់ ។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញ ចុះអន្តរាគមន៍ធ្វើការវាស់វែងយកទាំងរថយន្តបង្ក និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី នៅពេលក្រោយ ។

ដោយឡែកសពត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជីម ភារ៉ា


ចែករំលែក៖