ខេត្តកំពង់ឆ្នាំង៖ មន្ត្រីយោធាបានរងរបួសយ៉ាងដំណំ បន្ទាប់ពីដួលបោកទៅនឹងផ្លូវ ក្រោយពីរថយន្តមួយគ្រឿងបានបើកកៀរ ក្នុងពេលដែលមន្រ្តីយោធានេះ បានមកពីផឹកស៊ីដើរតាមផ្លូវជាតិលេខ៥ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចមុខវត្តត្រពាំងស្នោរ ភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
នគបាលចរាចរណ៍ស្រុករលាប្អៀរបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហេត អាយុប្រមាណជិត៥០ឆ្នាំ ភូមិអណ្ដូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
នគរបាលចរាចរណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុមន្រ្តីយោធាម្នាក់ បានដើរចេញពីភូមិអ្នកស្រុក ក្នុងសភាពស្រវឹង និង បានបន្តដើរតាមបណ្តោយផ្លូវជាតិ នៅជិតវត្តត្រពាំងស្នោ ដែលមានសភាពងងឹត ជួនពេលនោះក៍មានរថយន្តមួយគ្រឿង ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បួង បានមកដល់ចំណុចកើតហេតុ ក៏បានកៀរជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះដួលបោលទៅនឹងថ្នល់ជាច្រើនត្រឡប់ រងរបួសធ្ងន់ជើងខាងស្តាំ ។ ក្រោយពេលកើតហេតុ រថយន្តបានបន្ថែមល្បឿនបើកគេចបាត់ស្រម៉ោលតែម្តង ។ ចំណែកឯជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកមកព្យាបាលនៅមន្ទីរពេទ្យខេត្ត ៕ ចន្ថា