ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ជនសង្ស័យជំនាញគាស់បន្ទប់ម្នាក់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជំនាញ់ខាងគាស់បន្ទប់ម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ខណៈកំពុងធ្វើសកម្មភាពគាស់បន្ទប់ជួលគេមួយកន្លែង។

ហេតុការណ៍នេះបាន កើតឡើងនៅថ្ងៃត្រង់ ថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលជាន់ទី៣ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ ម៉ៅ ទូចអាយុ២៥ឆ្នាំស្នាក់នៅផ្ទះជួលភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅ ភូមិសេរីភ័ណ្ឌ ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ​ ខេត្តកំពង់ស្ពឺ។ ចំណែកម្ចាស់បន្ទប់ឈ្មោះ ដួង ពុទ្ធារ៉ា​ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ទី៣ ភូមិចំការឪឡឹក សង្កាត់កាកាប ស្រុកកំណើតនៅ ភូមិកោះខ្លូត​ ឃុំកោះខ្លូតស្រុកកំពង់ត្រាច ខេត្តកំពត និងប្រពន្ធឈ្មោះគៀន សុកេត អាយុ២៣ឆ្នាំ មុខរបររោងចក្រ ស្រុកកំណើតនៅ ភូមិកល់គម ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រភពឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងធ្វើការនៅរោងចក្រ ពេលនោះប្រពន្ធបានសួរថា មានបានចាក់សោបន្ទប់អត់ ជនរងគ្រោះបានឆ្លើយថា ចាក់ត្រឹមត្រូវ ប្រពន្ធក៏ប្រាប់វិញថា ឃើញបន្ទប់បើកចំហរទ្វារ ពេលឮដូចនេះ ជនរងគ្រោះបានប្រាប់ប្រពន្ធថា ចាក់សោរបងផ្ទះ រួចជនរងគ្រោះបានសុំខាងរោងចក្រមកមើលបន្ទប់ ពេលនោះក៏ឃើញមនុស្សប្រុសម្នាក់ (ជនសង្ស័យ) ឈរនៅលើកាំជណ្តើរ ទើបជនរងគ្រោះសួរនាំ ភ្លាមនោះជនសង្ស័យបានរត់លោតផ្លោះរបង ជនរងគ្រោះបានស្រែកថា ចោរៗផ្អើលដល់ប្រជាពលរដ្ធនៅក្បែរនោះដេញចាប់ បានយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍កាកាបតែម្តង។ សម្ភារបាត់បង់ និងខូចខាតដកហូតបាននាឡិកា៣គ្រឿងមកវិញ ខូតខាត មេសោ សូឡិច១។ សម្ភារបន្សល់ទុកទួឡឺវីសចំនួន១ ដែកតូចឆ្មា២ សំរាប់ឆ្គឹះសោបន្ទប់ ជារបស់ជនសង្ស័យ ។

បច្ចុប្បន្ម ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានប្រគល់ឲ្យផ្នែកជំនាញដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងបន្តអនុវត្តតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖