ព័ត៌មានទាន់ហេតុការណ៍៖

ទណ្ឌិតម្នាក់ដេកស្លាប់ក្នុងមន្ទីរពេទ្យខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ៖ បុរសជាទណ្ឌិតម្នាក់បានដេកស្លាប់ក្នុងមន្ទីរពេទ្យខេត្តតាកែវ ដែលហេតុការណ៍នេះកើតឡើនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧វេលាម៉ោង៧និង១៥នាទី នៅក្នុងមន្ទីរពេទ្យខេត្តតាកែវ។

ក្រោយពីទទួលដំណឹងកម្លាំងការិយាល័យជំនាញគ្រូពេទ្យអង្គភាពពន្ឋនាគាខេត្ត ដឹកនាំដោយព្រះរាជ្ញអាជ្ញារង ទេព មុនិន្ទបានចុះពិនិត្យសាកសព ដែលសពដេកស្លាប់ក្នុងបន្ទប់”ខ”អាគា ជម្ងឺសួតរបេង ក្នុងមន្ទីរពេទ្យខេត្តតាកែវ ។

សពឈ្មោះ ស៊ឹម ហេង ភេទប្រុសអាយុ៧១ឆ្នាំ រស់នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ដែលជាទណ្ឌិតឃុំខ្លួនតាមដីកាលេខៈ១០៣អកចុះថ្ងៃទី១០សីហា២០០៥របស់ចៅក្រមជ័យ សុផលកាត់ទោសរយៈពេល១៨ឆ្នាំពីបទៈរំលោភសេពសន្ថវៈ(រំលោភកូនចុង)សាលក្រមលេខ១០”គ”ចុះថ្ងៃទី១កុម្ភៈឆ្នាំ២០០៦ចៅក្រម សុខ លាង។

ទណ្ឌិតរូបនេះ ត្រូវបានអង្គភាពពន្ឋាគាខេត្តបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវកាលពីថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង០៦និង៥០នាទី បានស្លាប់។

យោងតាមការពិនិត្យរបស់កម្លាំងជំនាញបានអោយដឹងថា សពទណ្ឌិតខាងលើពិតជាបានស្លាប់ដោយជម្ងឺរបេងសួតធ្ងន់ធ្ងរពិតមែន ។

បច្ចុប្បន្នសាកសពបានប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ភ្នំដា


ចែករំលែក៖