ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ របួសធ្ងន់ពីរនាក់ ដោយសារបើកម៉ូតូបញ្ច្រាសបុកគ្នានៅស្រុកបារាយណ៍

ចែករំលែក៖

ខេត្តកំពង់ធំ បុរសវ័យចំណាស់ម្នាក់បានស្លាប់ បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ និងពីរនាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅវេលាម៉ោង6ព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ2017 តាមបណ្តោយផ្លូវជាតិលេខ71 ស្ថិតនៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេង្តកំពង់ធំ ។

សាក្សីឱ្យដឹងថា ម៉ូតូម៉ាក MSX ស្លាកលេខ កំពង់ធំ 1I8673 ពណ៍ស បើកបរចេញពីកើតទៅលិច ក្នុងល្បឿនលឿនដូចព្រួញ ហើយគេឃើញ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតញម៉ាកវ៉េវ គ្មានស្លាកលេខ ពណ៌ខ្មៅចេញពីលិចទៅកើតទិសដៅបញ្ច្រាសទិសគ្នា លុះដល់កន្លែងកើតហេតុខាងលើបុរសវ័យចំណាស់បានបត់ម៉ូតូក្នុងគោលបំណងចូលវត្តបារាយណ៍ជាន់ដែក តែជាអកុសលក្មេងពីរនាក់ជិះម៉ូតូលឿនពេកបណ្តាលឱ្យបុកគាត់ពេញទំហឹងដួលបោកក្បាលនឹងថ្នល់ជាតិបែកក្បាលឈាមចូលខួរដឹកយកទៅសង្រ្គោះនៅមន្ទីីរពេទ្យបង្អែកបារាយណ៍សន្ទុក ពេលទៅដល់មន្ទីរពេទ្យ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ចំណែកក្មេងៗដែលជិះម៉ូតូម៉ាកMSXរងរបួសធ្ងន់ធ្ងរទាំងពីរនាក់យកទៅសង្រ្គោះនៅមន្ទីពេទ្យក្រុុងភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ម៉ក់ លាង ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ចំណែកអ្នកបើកបរម៉ូតូ MSX ឈ្មោះ យាន ធឿន ភេទប្រុស អាយុ25ឆ្នាំរបួសធ្ងន់ ទីលំនៅភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ទី2ឈ្មោះជា ចិត្រ ភេទប្រុស អាយុ21ឆ្នាំ ទីលំនៅភូមិ ឃុំជាមួយគ្នា៕ ប៊ុន រិទ្ធី


ចែករំលែក៖