ព័ត៌មានទាន់ហេតុការណ៍៖

ខឹងម្តាយស្តីបន្ទោសរឿងដើរផឹកស៊ីហ៊ានលើកដៃវៃម្តាយបណ្តាលឲ្យបែកចិញ្ចើម

ចែករំលែក៖

ខេត្តឧត្តរមានជយ័: ជនសង្សយ័ម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន គឺបន្ទាប់ពីហ៊ានលើកដៃវៃម្តាយបង្កើតខ្លួនឯងបណ្តាលឲ្យរបួសបែកចិញ្ចើម​ គ្រាន់តែម្តាយស្តីបន្ទោសរឿងដើរផឹកសុី ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នៅភូមិអភិវឌ្ឃន៍ សង្កាត់អូរស្មាច់​ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចបានបន្តថា ជនដៃដល់ជាកូនឈ្មោះ ម៉ាត់​លី ភេទប្រុស អាយ៣៧ឆ្នាំ​ ចំណែក ម្តាយបង្កើតមានឈ្មោះលីម​មុី អាយុ៦៥ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

សមត្ថកិច្ចមិនទាន់អះអាងថា តើជនដៃដល់នេះនិងមានវាសនាបែបណានោះទេ​ ព្រោះកំពុងសាកសួរ ៕ ប៉ែន នួន


ចែករំលែក៖