ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកអ្នកដំណើរ ប្រភេទ៤៥កៅអីបុកគោយន្តកន្ត្រៃពីក្រោយរបួសមនុស្ស២នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរកាលពី ម៉ោង៤និង៣០នាទីទាបភ្លឺ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ តាមផ្លូវជាតិលេខ៦ ភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍ កំពង់ធំ រវាងរថយន្តដឹកអ្នកដំណើរ ប្រភេទ៤៥ កៅអី បុកគោយន្តកន្ត្រៃពីក្រោយ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្តាលឲ្យរបួសមនុស្សពីរ ស្រាលៗ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ស លឿង លេខ កោះកុង3A 0492 ដឹកអ្នកដំណើរ ប្រភេទ 45 កៅអី អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល។

ឯគោយន្តកន្ត្រៃ ពណ៌ ក្រហម ម៉ាក គូប៊ូតា បើកបរដោយ សួន ភ័ស ប្រុសអាយុ 22 ឆ្នាំ របួស ឈឺកដៃធ្វេងខ្លាំង របកស្បែកក្បាលជង្គង់ កែងដៃ ។ អ្នកដំណើរ សួន ភា ប្រុស អាយុ 24ឆ្នាំ របួស របកស្បែក ជើង ដៃ ។ អ្នកទាំងពីរ នៅភូមិត្រពាំងព្រីង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ រីឯវត្ថុតាង យកទៅរក្សាទុកប៉ុស្តិ៍រដ្ឋបាល ចុងដូង ។ មូលហេតុបង្កគ្រោះថ្នាក់ ដោយ គោយន្តកន្ត្រៃគ្មានភ្លើងក្រោយ ៕ ប៊ុន រិទ្ធី


ចែករំលែក៖