ខេត្តកំពង់ធំ៖ នៅវេលាម៉ោង២០និង៤៥នាទី ថ្ងៃទី៤ ខែឩសភា ឆ្នាំ២០១៧ មានករណីខ្យល់កន្ត្រាក់មួយកើតឡើង ប៉ះចំសង្កាត់អូរគន្ធរ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋនិងវត្តអារ៉ាម ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបានឲ្យដឹងថា នៅ ភូមិ អូរគន្ធរជើង -ផ្ទះរបស់ឈ្មោះ ជុំ វុទ្ធា ភេទប្រុស អាយុ៣៥ឆ្នាំ ទំហំ ៦ម៉ែត្រគុណ៧ម៉ែត្រ ជញ្ជាំងក្តារ ប្រក់សំង្កសី ប៉ើងដំបូលអស់ទាំស្រុង។
ផ្ទះ២ខ្នងទៀតប៉ះពាល់ដំបូល បន្តិចបន្តួច ។ នៅភូមិ អូរគន្ធរត្បូង វត្ត ពៅពិសី ប៉ើងដំបូលសាឡុំ(រោង)ទំហ៑ំ ៦ម៉ែត្រគុណ៨ម៉ែត្រ ខួចខាតអស់មួយភាគធំ ៕ ប៊ុន រិទ្ធី