ខេត្តកំពត៖ ជនបរទេសប្រុស ស្រី២នាក់ ដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងសាធារណៈ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៣រសៀល។
កម្លាំងផែនគ្រប់គ្រងជនបរទេសនៃ អធិការដ្ឋាននគរបាលក្រុងកំពតបានសហ ការជាមួយកម្លាំងការិយាល័យអន្តោ ប្រវេសន៍ខេត្តកំពត និងប៉ុស្តិ៍អណ្តូងខ្មែរ បាននាំខ្លួនជនបរទេស ឈ្មោះ Sirkia Hannah Elisa ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិហ្វាំងឡង់ មុខរបរអ្នកចាក់សាក់ ស្នាក់នៅបឹងហ្គាឡូ ព្រែកកំពត ស្ថិតក្នុង ភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្ត កំពត។
ករណីក្រោយពីជនសង្ស័យបានធ្វើ សកម្មភាពវាយទូម៉ាសីុន ATM របស់ ធនាគារ ABA ដែលប្រព្រឹត្តកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១០និង ៤៥នាទីយប់ នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុង-ខេត្តកំពត។ ក្រោយ ឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានបញ្ជូនទៅ ការិយាល័យអន្តោប្រវេសន៍ខេត្តកំពត ដើម្បី ដោះស្រាយ និងអនុវត្តតាមនីតិវិធី។
ដោយឡែកនៅម៉ោង៧និង៣០នាទី យប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ មាន ករណីហិង្សាមួយទៀតឈានទៅវាយបំផ្លាញ ទ្រព្យសម្បត្តិអ្នកដទៃ ដែលកើតឡើងនៅ ភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុង កំពត។ ជនសង្ស័យឈ្មោះ MOORE BENGAMINJAMES ជនជាតិអង់គ្លេស ភេទប្រុស អាយុ៣២ឆ្នាំ កាន់លិខិតឆ្លងដែន លេខ៥៣១៧៤៤៣២៤ បច្ចុប្បន្នស្នាក់នៅ ផ្ទះសំណាក់ «មុំាងឃីរីផាប់ប្លេក» ស្ថិតនៅ ភូមិ-សង្កាត់កើតហេតុ។
សាក្សីនិយាយថា ជនសង្ស័យរូបនេះ ផឹកស្រាស្រវឹង ហើយបានធ្វើសកម្មភាព វាយបំផ្លាញទ្រព្យសម្បតិ្តក្នុងផ្ទះសំណាក់ យីហោ «១យប់ទៀត» របស់ជនរងគ្រោះ ឈ្មោះ តុត មីនកាលី ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅភូមិអណ្ដូងខ្មែរ សង្កាត់ អណ្ដូងខ្មែរ ក្រុងកំពត។
ជនសង្ស័យរូបនេះក្រោយធ្វើសកម្មភាព ត្រូវកម្លាំងនគរបាលក្រុងកំពតឃាត់ខ្លួន បាននៅកន្លែងកើតហេតុក្រោយជនរង គ្រោះប្តឹងសមត្ថកិច្ច។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់នគរ បាលក្រុងកំពតបានកសាងសំណុំរឿងចាត់ ការតាមច្បាប់៕ សហការី