ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់​ពាក្យសម្ដី​គ្នាបន្តិច​បន្តួចទាញ់កាំបិតកាប់ភាគីទំនាស់ជាច្រើនកាំបិតរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសជាជាងបៀកថ្នាំម្នាក់ ត្រូវបានក្រុមជនបង្ក៣នាក់ ដែលស្នាក់នៅផ្ទះជួលក្បែរគ្នា ស្ទាក់កាប់ជាច្រើនកាំបិតនៅមុខបន្ទប់បណ្តាលឱ្យរងរបួសធ្ងន់។

ហេតុការណ៍​នេះ​បង្កឱ្យមានការ​ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីយប់ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។​

ជនរងគ្រោះឈ្មោះ ណែម ឌៀ អាយុ​៣២ឆ្នាំ​ មុខរបរជាងបៀកថ្នាំ ស្នាក់ភូមិចោមចៅ​ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅឃុំសំរោងស្រុកត្រាំងកក់ ខេត្តតាកែវ ។​

តាមប្រភពពត៌មានពីមិត្ត​ភ័ក្តិ​របស់​ជនរងគ្រោះ​ឈ្មោះ មួន ជ្រង អាយុ​៣១ឆ្នាំ​ មុខរបរជាងបៀកថ្នាំ ស្នាក់នៅសង្កាត់ ផ្សារថ្មី២ខណ្ឌដូនពេញ ភូមិកំណើតនៅជាមួយគ្នា បាននិយាយថា នៅមុនពេលកើតហេតុ ខ្លួនបានមកលេងមិត្តភក្តិខ្លួន នៅភូមិកើតហេតុខាងលើ ហើយបានបបួលគ្នាទិញទឹកត្នោតជូរផឹក ដោយចាក់បាស់រាំលេងមានគ្នា៦នាក់ រាំ៣នាក់​ និង​៣​នាក់​ទៀត​កំពុងផឹក​។ ស្របពេលនោះ មានជនបង្ក ឈ្មោះ តាវែង ​បានជិះម៉ូតូម៉ាកស្មាសម្នាក់ឯង មានសៀតកាំបិតបុ័ងតោនឹងចង្កេះ។​បន្ទាប់មកភាគីរងគ្រោះបាននិយាយថា​(​ម៉ិចបានជិះម៉ូតូមកបម្រុងបុកពួកខ្ញុំ?) ជនបង្កបានឆ្លើយថា ម៉េចពួកឯងចង់ចូល​ ប្រយ័ត្នអញ់យកកាំភ្លើងមកបាញ់ ។​ ភាគីខាងរងគ្រោះបានបន្តទៀតថា ឯងខ្លាំងយកមក ខណៈ​នោះ​ ក៏​បាន​សម្របសម្រួល​គ្នា​ស្ងាត់អស់​ទៅ​ រីឯ​ភាគីបង្កបានជិះម៉ូតូចេញទៅបាត់ ។​ លុះបក្ខ​ពួក​រងគ្រោះ នឹងជនរងគ្រោះផឹកទឹកត្នោតជូរអស់៣លីត្រ នាំគ្នាទៅទិញ៥លីត្រទៀត ដោយរូបគាត់ជិះ២នាក់ជនរងគ្រោះ ។ ពេលមកពីទិញទឹកត្នោតជូរវិញ មកដល់ច្រកចូលជិតបន្ទប់ជនរងគ្រោះ ឃើញជនបង្កមានគ្នា៣នាក់ ហើយគាត់បាននិយាយថា សុំទោសបង ហើយជិះម៉ូតូយកទឹកត្នោតជូរយកទៅទុក ។ ក្រោយ​មក​ គាត់២នាក់ជនរងគ្រោះ ដើរមករក​ជនបង្ក​ដែល​កំពុងតែចុចទូរស័ព្ទ​ លុះដើរមកដល់ចំណុចកើតហេតុ ស្រាប់តែជនបង្កខាងលើ ទាញដាវសាំមូរ៉ៃកាប់ទៅលើជនរងគ្រោះជាច្រើនដាវរបួសធ្ងន់៣កន្លែង​ ចំហៀងមុខខាងឆ្វេងក្បាល​និងដៃធ្ងន់នៅសល់ដង្ហើមចង្រិត ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីពេទឯកជន នៅជិតកន្លែងកើតហេតុ តែដោយពេទ្យឯកជនពុំហ៊ានមើល បានបញ្ជូនបន្តទៅពេទ្យកាល់ម៉ែត។​ ចំណែក​ឯ​ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់​ ខណៈ​ដែល​កម្លាំង​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ចុះ​ទៅ​កន្លែង​កើត​ហេតុ​។

ក្រោយពេលពី​កើតហេតុ បងប្អូនជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅ​ប៉ុស្តិ៍​រដ្ឋ​បាល​ចោមចៅ​ដើម្បី​សុំ​ឲ្យ​ កម្លាំង​នគរបាល​ជួយអន្តរាគមន៍តាមចាប់ជនដៃដល់និងបក្ខ​ពួក​មកចាត់កាតាមផ្លូវច្បាប់ ៕ ​សុខាសែនជ័យ


ចែករំលែក៖