ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្ដិ៍ទំនប់ទឹកផ្ទុះអាវុធ៣គ្រាប់ បង្ក្រាបបានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៦នាក់ និងដងហូតកាំភ្លើងខ្លី១ដើមរួមម៉ូតូធំមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងទៀតហើយ ដោយជនសង្ស័យម្នាក់រួមទាំងកាំភ្លើងខ្លី១ដើម និងម៉ូតូធំ១គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទំនប់ទឹកផ្ទុះអាវុធ៣គ្រាប់ ដេញតាមចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈាចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ដែលនៅតាមបណ្ដោយផ្លូវ១៨៣កែងនឹងផ្លូវម៉ៅសេទុងស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌខំការមន ដែលក្រុមជនសង្ស័យទាំងនោះជាមុខសញ្ញាប្លន់នៅពេលយប់ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ កម្លាំងសមត្ថកិច្ចរបស់លោកបានជិះល្បាតក្នុងមូលដ្ឋាន តាមបណ្ដោយផ្លូវ២៧១ហើយប្រទះឃើញក្រុមជនសង្ស័យខាងលើមានគ្នា៦នាក់ជិះម៉ូតូ៤គ្រឿងអត់ស្លាកលេខ២គ្រឿងដោយមានការសង្ស័យជាមុខសញ្ញាប្លន់ ពេលយប់ក៏ហៅសួរនាំស្រាប់តែជនសង្ស័យម្នាក់បានដកកាំភ្លើងពេលនោះសមត្ថកិច្ចបានប្រកាសតាមវិទ្យុទាក់ទងដេញតាមរហូតមកដល់ផ្លូវ១៨៣កែងផ្លូវម៉ៅសេទុង ទើបសមត្ថកិច្ចផ្ទុះអាវុធចំនួន៣គ្រាប់បណ្ដាលអោយត្រូវចំក៏ជើងជនសង្ស័យម្នាក់ធ្លាយ រួចក៏ដួលម៉ូតូត្រូវបានសមត្ថកិច្ចក្របួចជាប់ និងដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដា XR ពណ៌ស ពាក់ស្លាកលេខភ្នំពេញ AJ.4357 និងខ្លីម៉ាករឡូ១ដើមចំណែកបក្ខគេផ្សេងទៀតបានគេចខ្លួនបាត់ស្រម៉ោលអស់ ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើបានភ្លាមៗរួចមក កម្លាំងសមត្ថកិច្ចក៏បាននាំខ្លួននិងវត្ថុតាងមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដើម្បីសួរនាំនិងកសាងសាណុំរឿងចាត់ការតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖