ខេត្តឧត្តមានជ័យ៖ ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកថា នៅក្នុងសង្កាត់កូនគ្រាល ក្រុងសំរោង មានកុងត្រូលជជុះជាច្រើនកន្លែង ដែលគេឃើញជាកំលាំងនគបាលស្នងការនគរបាលខេត្តឧត្តមានជយ័ ដែលជាកូនចៅរបស់លោកផេង ដារ៉ា ស្នងការរងទទួលផែនសេដ្ឋកិច្ច ។
ជាក់ស្ដែងជារៀងរាល់ថ្ងៃ គេបានសង្កេតឃើញមានរថយន្ដបិទស្លាកនគបាល និងមានផ្ជាប់ភ្លើងសារ៉ែនខាងលើ និងមានមន្រ្តីប៉ូលិសម្នាក់ឈ្មោះតឿ បានដាក់ដេកចាំ24ម៉ោង នៅចំណុចអក្សរT ក្នុងសង្កាត់កូនគ្រាល ក្រុងសំរោង ខេត្តឧត្តមានជយ័។
បើតាមការរាបរាប់ពីប្រជាពលរដ្ឋ ដែលបានដឹកបង្គោលរបង និងឈើធ្វើផ្ទះតែងតែត្រូវបានពួកគេអោយបង់លុយ ទើបគេអោយទៅ ជាពិសេសនៅត្រង់ចំណុចប៉ុស្ដិ៍យាមរបស់មន្រ្ដីប៉ូលិសខាងលើនោះតែម្ដង។ កុងត្រូលជជុះរបស់នគបាលអនាធិប្បតេយ្យរបស់លោកវរៈសេនីយ៍ឯកផេង ដារ៉ា កំពុងតែត្រូវបានគេសង្សយ័ថា មានការប្រព្រឹត្តអំពើពុករលួយតាមតែអំពើចិត្ត។
លោកវរៈសេនីយ៍ឯកផេង ដារ៉ា ស្នងការរងបានឲ្យដឹងថា កម្លាំងរបស់លោកពិតជាមានប្រចាំការនៅទីនោះមែន តែមិនមែនដាក់កុងត្រូលជជុះទេ គឺដាក់សម្រាប់ការពារសន្តិសុខ ហើយទាក់ទិនដែលរងការចោទប្រកាន់ថា យកលុយពីប្រជាពលរដ្ឋដឹកបង្គោលរបង និងឈើធ្វើផ្ទះតាមគោយន្ដកន្ត្រៃនោះ ក៏គ្មានដែរ ៕ ប៉ែន នួន