ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពនៅភូមិភាគទី១ទទួលបានអាវភ្លៀងជាអំណោយសម្តេចតេជោ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយ សេនាធិការចម្រុះនៃកងយោធពលខេមរ ភូមិន្ទ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នេះបន្តយកអាវភ្លៀងជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនកងទ័ពនៅយោធភូមិភាគទី១ ។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងបង្ហាញពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះសុខទុក្ខរបស់កងទ័ពទាំងអស់ ដែល កំពុងនិងឈរជើងការពារ បូរណភាពទឹកដី និងសន្តិសុខសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

នាយឧត្តមសេនីយ៍ គន់ គីម បានគូស បញ្ជាក់ប្រាប់កងទ័ពថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំ ដែលបានផ្តើមជីវិត ចេញពីកងទ័ពតស៊ូក្នុងព្រៃតាំងពីអាយុ ១៨ឆ្នាំម៉្លេះ ។ ដូច្នេះសម្តេចបានយល់យ៉ាង​ ច្បាស់ពីជីវិតរបស់កងទ័ព និងទុក្ខលំបាកដែលពួកគេបានជួបប្រទះ។

សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជនកម្ពុជាថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០១៧ម្សិលមិញនេះបានថ្លែង ជំរុញថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទឲ្យយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព ។ ក្នុងរដូវភ្លៀងនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យនាំ យកអាវភ្លៀងជាអំណោយរបស់សម្តេចទៅចែកជូនកងទ័ពឲ្យបានគ្រប់ៗគ្នា ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ក្នុងជីវិតជាកងទ័ព សម្តេចបានស្គាល់គ្រប់រសជាតិទាំងការ ចងអង្រឹងដេកហាលភ្លៀង និងឈរដេក ផ្អែកដើមឈើក៏មាន ។

លោកឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការយោធភូមិភាគទី១ ជំនួសមុខ ឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចទាំង២ និងប្តេជ្ញាអនុវត្តតាមអនុសាសន៍​ របស់សម្តេចតេជោថ្លែងក្នុងខួបលើកទី១០ ទិវាអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី១០ ខែឧសភា ដោយឥតងាករេ ដើម្បីការពារ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ទោះជាត្រូវធ្វើពលី កម្មក៏មិនរាថយដែរ ៕ ហេង សូរិយា


ចែករំលែក៖