ខេត្តសៀមរាប៖ ផ្លូវមួយចំនួន នៅក្រុងសៀមរាប ដែលរងការខូច យ៉ាងធ្ងន់ ដោយកន្លែងខ្លះក្លាយ ជាប្រឡាយ ខ្លះក្លាយជាត្រពាំង ខ្លះក្លាយជា ជង្ហុកសំបុកមាន់ ឬជង្ហុករបៀបបាយខុមនោះ មិនត្រូវបាន អាជ្ញាធរ ឬមន្ទីរជំនាញជួសជុល នោះឡើយ។
ប្រជាពលរដ្ឋរឹះគន់ថា មិនដឹង អាជ្ញាធរ ខេត្តសៀមរាប ក្រោមការដឹកនាំ របស់លោកបណ្ឌិតឃឹម ប៊ុនសុង ជាអភិបាលខេត្ត បានដឹង ឬបានឃើញនោះទេ បានជាទុកឲ្យខូចធំឡើងៗបែបនេះ ពីព្រោះបើ ទុកបែបនេះតទៅទៀត ផ្លូវទាំងនោះ រងការ ខូចកាន់តែ ធ្ងន់ធ្ងរទៅៗ ឬមួយទុកដាកសំណើសុំលុយធំ?។
ប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត បានលើកឡើងថា ជាពេលវេលាមួយ ដែលខ្ញុំមិនអាចទ្រាំបានទេ! សូមសម្ដេចមេត្តាឆ្លៀត ពេលបន្តិចបន្តួចពិនិត្យ មើលការដឹកនាំ របស់មន្ត្រីថ្នាក់ក្រោម របស់សម្ដេចតិចមើល! នេះជាផ្លូវទី២ បន្ទាប់ ពីផ្លូវជាតិលេខ៦ មុខផ្សារលើធំថ្មីសៀមរាប ហៅផ្លូវតាអុច។ មិនទាន់ទាំងភ្លៀងធំផងផ្លូវ នេះតែងតែហូរទឹកខ្មៅក្រខ្វក់ជាប្រចាំ ឲ្យតែមាន ភ្លៀងធ្លាក់បន្តិចបន្តួច អាជ្ញាធរមិនដែល យកចិត្តទុកដាក់ ជួសជុលទេ ។
ករណីនេះ ពួកគាត់មិនដែលឃើញចៅសង្កាត់សាលាកំរើក និងមេភូមិតាវៀន ចេញមុខជួសជុលផ្លូវ ដែលរងការខូច ឲ្យបានល្អប្រសើរ ម្ដងណាឡើយ បើទោះជាមានលុយមូលនិធិឃុំមួយឆ្នាំៗរាប់ម៉ឺនដុល្លាក៏ដោយ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច