ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវ និងចាប់កូនប្រុស នាយ ហុងដា រឹតកម្តាយចុងសម្លាប់នៅក្នុងបន្ទប់ខុនដូរបានហើយ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វា បានចាប់ខ្លួនបានហើយ កូនប្រុសបង្កើតរបស់តារាកំប្លែងនាយ ហុង ដា ដែលសម្លាប់ម្ដាយចុងរបស់ខ្លួន កាលពីថ្ងៃទី១១ ខែឧសភាឆ្នាំ២០១៧ នៅខាងក្រោយវិហារចាម ក្នុងខណ្ឌជ្រោយចង្វា ។

ការចាប់ខ្លួនជនសង្ស័យនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ។

មន្ដ្រីអាវុធហត្ថរាជធានីភ្នំពេញ បាន ឲ្យដឹងថា នៅពេលនេះ ជនដៃដល់ ត្រូវបាននាំខ្លួនភ្លាមៗ ទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរនាំបន្ដទៀត។

យ៉ាងណាក៏ដោយ មូលហេតុនៃការសម្លាប់ម្ដាយចុងរបស់ខ្លួន មិនទាន់ត្រូវបានមន្ដ្រីអាវុធហត្ថ បញ្ជាក់នៅឡើយទេ ដោយបាននិងកំពុងសួរនាំជាមុនសិន។

សូមបញ្ជាក់ថា សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ដោយឃាតកបានរឹតកប្រពន្ធទី២របស់​នាយ ហុង ដា តារា​កំប្លែង​ល្បីល្បាញ​ម្នាក់ នៅក្នុង​ប្រទេស​កម្ពុជាស្លាប់​នៅក្នុង​បន្ទប់​ខុន​ដូ របស់​តារា​កំប្លែង​នាយ ហុង ដា។ នារី​រងគ្រោះ មានឈ្មោះ ស៊ឹម ច​ន្ធី ហៅ អាការ ភេទ​ស្រី អាយុ១៨ឆ្នាំ ។

លុះដល់ម៉ោង​០៣ និង​៤៩​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែថ្ងៃដដែលសមត្ថកិច្ច​បាន​ធ្វើការ​ពិនិត្យ​ទៅ​លើ​កាមេរ៉ា​សុវត្ថិភាព​នៅ​អគារ​ខុន​ដូរ​យ៉ាង​យកចិត្តទុកដាក់​នោះ បាន​បង្ហាញ​ថា នៅ​មុន​ពេល​កើត​ករណី​​​​ឃាតកម្ម​នេះ គឺ​បានឃើញ​មនុស្ស​ប្រុស​២​នាក់ចូល​ទៅ​ក្នុង​បន្ទប់​របស់​នារី​រង​គ្រោះ ។ ហើយ​ក្នុង​ចំណោម​មនុស្ស​២​នាក់​នោះ គឺ​ស្គាល់​ម្នាក់​ជា​កូនប្រុស​បង្កើត​របស់​នាយ​ហុងដា​តែ​ម្តង ។ខណៈពេលនេះ សមត្ថកិច្ច​កំពុង​តាម​ឆែកលេខទូរស័ព្ទ​របស់​​ជនសង្ស័យទាំង​ ២នាក់​នេះ​ហើយ។

សមត្ថកិច្ច​ឱ្យ​ដឹង​ទៀត​ថាបើ​យោង​តាម​ការ​ពិនិត្យ​លើ​សាកសព​នារី​រង​គ្រោះ​ដែល​ស្លាប់​នេះ​ឃើញ​ថា គឺ​ត្រូវ​ឃាតករ​បាន​យក​ខ្សែ​ឆ្នាំងអ៊ុត​មក​រឹត​.​ក​សម្លាប់​យ៉ាង​សាហាវ ។ គួររំលឹកថា នារីរងគ្រោះឈ្មោះ​ស៊ឹ​ម ចន្ទី (ហៅស្រីមុំ) អាយុ​១៩​ឆ្នាំ មានកូន​ស្រី​អាយុ​៦ខែ​ជាមួយលោក​​ហុង​ដា មាន​ទីលំនៅ​ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ចំពោះ​ការ​ស្លាប់​នារី​រង​គ្រោះ​នេះដែរ ក៏​ត្រូវ​បាន​ប្អូនស្រី​ម្នាក់ ដែល​មាន​បន្ទប់​នៅ​ជិត​នៃ​អគារ​ខុន​ដូ​ជាន់​ទី​៥​នោះ ឱ្យ​ដឹង​ដែរ​ថា នាង​មិន​បានដឹង​ថា សាកសព​នោះ​គឺជា​ប្រពន្ធរ​បស់បង​ហុងដា​ទេ ។ ដោយនៅ​មុន​ពេល​កើតហេតុ គឺ​កូនស្រី​តូច​របស់​នាង​បាន​រត់​ចូល​ទៅ​លេង​ក្នុង​បន្ទប់​កើតហេតុ​នោះ ខ្លួន​ក៏​រត់​ចូល​ទៅ​តាម ទើប​ប្រទះ​ឃើញ​សាកសព​មនុស្ស​បាន​រុំ​ជាមួយ​ភួយ​យ៉ាង​ជិតឈឹង រូប​ខ្លួន​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង ហើយ​បាន​រត់​ចេញពី​បន្ទប់​នោះ​វិញ​មក​រាយការណ៍ជូន​សមត្ថកិច្ច​ទៅ ។

ក្រោយពីមានករណីឃាតកម្មមកលើប្រពន្ធ​ខ្លួន នាយ ហុងដា ក៏បានធ្វើការអំពាវនាវ ដល់កម្លាំងសមត្ថកិច្ច ពាក់ព័ន្ធ​មេត្តាស្រាវជ្រាវ និងតាមចាប់ឃាតក (កូនប្រុស)ដែលសម្លាប់ប្រពន្ធលោកយកមកផ្តន្ទាទោស បើទោះជាកូនបង្កើតឫមិនមែនក៏ដោយ។

សូមបញ្ជាក់ថា៖បច្ចុប្បន្នសពប្រពន្ធក្រោយរបស់នាយហុង ដាយារាកម្លែងដ៍ល្បីរបស់ក្រុមនាយកុយត្រូវបានតម្កល់ទុកធ្វើបុណ្យនៅវត្តទួលសង្កែ នាព្រឹកថ្ងៃទី១២ ខែឧសភា ដោយមានការចូលរួមរំលែកទុក្ខពីសាច់ញាតិជិតឆ្ងាយ និងពិសេសគឺមានការចូលរួមពីសំណាក់តារាកំប្លែងប្រុសស្រីអញ្ជើញមកចូលបុណ្យសពប្រពន្ធនាយហុងដាផងដែរ៕ ជ្រោយពេជ្រ


ចែករំលែក៖