ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណងម្នាក់ត្រូវរថយន្តស្ទូចមួយគ្រឿងកំពុងស្ទូចយកដែកដាក់នៅការដ្នានមួយកន្លែងស្រាប់តែធ្លាក់ដែកចុះមកបណ្ដោយឲ្យស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស្ទូចមួយគ្រឿងកំពុងស្ទូចយកដែក ដាក់នៅការដ្នានមួយកន្លែង ស្រាប់តែធ្លាក់ដែកចុះមកបណ្ដោយឲ្យកម្មករសំណង់ម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការ ​ភ្ញាក់ផ្អើល​ឡើង​នៅវេលា​ម៉ោង ៦ល្ងាច​ ថ្ងៃ​ទី​១២ ខែ​ឧសភា​ ឆ្នាំ​២០១៧​ តាមបណ្ដោយផ្លូវថ្មី ក្រោយផ្សារទំនើប អុីន អន​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ។

សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

បើតាមអ្នកឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា រថយន្តស្ទូចមួយគ្រឿងពណ៌ លឿន ពាក់ស្លាកលេខ5A.3168 របស់ក្រុមហ៊ុន នួន168 ខណៈកំពុងស្ទូចដែកសរសៃចេញ ដាក់ការដ្ឋានសំណង់មួយកន្លែង ស្រាប់តែធ្លាក់ដែកចុះមកបណ្ដោយអោយកម្មករសំណងម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ៕ ស រស្មី


ចែករំលែក៖