ព័ត៌មានទាន់ហេតុការណ៍៖

បុរស១នាក់ត្រូវនគរបាលចាប់ខ្លួន រីឯ២នាក់ទៀតរត់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ម៉ោង១៤និង៣០នាទី នៅក្រោយផ្សារលើ ក្រុងព្រះសីហនុ មានករណីចោរកាច់សោកលួចយកម៉ូតូ មួយកើតឡើង ជនសង្ស័យមានគ្នា ៣នាក់ ក្រោយពីធ្វើសកម្មភាព បានជិះរត់ ភ្លាមៗ នោះ ម្ចាស់បានដឹងទាន់ សហការជាមួយសមត្ថកិច្ច ក៏ដេញចាប់បានម្នាក់ ឈ្មោះ ហាន់ ឡេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើចំការ បច្ចុប្បន្ន នៅក្រុមទី១៣ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ រីឯ២នាក់ទៀត បានរត់គេចខ្លួន (១,ឈ្មោះនិល និងម្នាក់ទៀតមិនស្គាល់ឈ្មោះ) ។

វត្ថុតាងចាប់យកបាន ម៉ូតូ HONDA C ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១១ ពាក់ស្លាកលេខ ព្រះសីហនុ,1C.6613 មួយគ្រឿង ជាកម្មសិទ្ធិរបស់ឈ្មោះហង្ស សារាឌី ភេទប្រុស អាយុ១៩ឆ្នាំ សិស្ស បច្ចុប្បន្នរស់នៅក្រុមទី១៤ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖