ខេត្តកណ្តាល៖ បុរសម្នាក់បានបង្កហិង្សាដោយចេទនា យកដុំឥដ្ឋគប់ធុងទឹកអំពៅអ្នកដទៃ ហើយត្រូវចំគម្របធុងទឹកកកផ្លាតទៅត្រូវក្មេងម្នាក់ដែលម្តាយរបស់គេកំពុងតែពរនៅនឹងដៃបណ្តាលចេញឈាមសន្លប់ឈឹង ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៧និង២៥នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្ទះជនរងគ្រោះ ក្នុងភូមិពោធិរាម្មា(ក) ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។
ប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ស៊ីណា តុងហេ ភេទប្រុស អាយុ១១ខែ នៅភូមិពោធិ៍រាម្មា(ក) ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល រងរបួសត្រង់ក្បាលជាទម្ងន់ ត្រូវបញ្ជូនទៅ មន្ទីពេទ្យ ប្រទេសវៀតណាម ។ រីឯជនសង្ស័យ ឈ្មោះ ផល សុខទី ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិពោធិ៍រាម្មា(ក) ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ត្រូវឃាត់ខ្លួន ។
ជាមួយគ្នានេះដែរ សមត្ថកិច្ចបានចាប់យកវត្ថុតាង ដុំឥដ្ឋប្រហោងចំនួន១ដុំ មានទំហំ១០គុណ២០សង្ទីម៉ែត្រ ។
កន្លងមកជនសង្ស័យធ្លាប់មានទំនាស់ពាក្យសម្ដីជាញឹកញាប់ ជាមួយឈ្មោះហេង ហ៊ីម ភេទស្រី ត្រូវជាមាររបស់ជនរងគ្រោះ ។ លុះនៅថ្ងៃកើតុហេតុខាងលើជន សង្ស័យ នឹកភ្នកខឹងឈ្មោះ ហេង ហ៊ីម ពីរឿងកន្លងមក ក៏បានយកដុំឥដ្ឋមកគប់ធុងទឹកអំពៅរបស់ ហេង ហ៊ីម ពេលនោះដុំឥដ្ឋត្រូវចំគំរបធុងទឹកកកបណ្តាលឲ្យផ្លាតត្រូវក្មេងរងគ្រោះ ដែលម្តាយកំពុងតែពរនៅដៃចំ ចំហៀងក្បាលបែកចេញឈាមសន្លប់តែម្តង។
ចំណែកជនសង្ស័យ ផល សុខទី និងវត្ថុតាងដុំឥដ្ឋ ត្រូវបាន បញ្ជូនមកកាន់អធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធី ៕