ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌដូនពេញបន្តចុះបង្រ្កាបហ្គេមបាញ់ត្រីក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីអនុវត្តគោលនយោបាយ ឃុំ ភូមិ សង្កាត់ មានសុវត្ថិភាព នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៦យប់ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជារអោយ លោក ចាប ឌីណា នាយករងរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាប់ទីតាំងលេងល្បែងបាញ់ត្រីខុសច្បាប់ស្ថិតនៅក្រោយស្ថានទូតបារាំ ចំនួន២ទីតាំ ស្ថិតនៅក្នុងភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយចុះត្រួតពិនិត្យជាក់ស្តែងរួចមកឃើញថា ៖មានទូហ្គេមបាញ់ត្រីចំនួន០២រឿង ទូហ្គេមពុងបៀចំនួន៥ កៅអីចំនួន១៦និង កង្ហារចំនួន០២ ឃាត់ខ្លួនមនុស្សបានចំនួន៤នាក់ស្រី០១នាក់ ។

ក្រោយពីធ្វើកំណត់ហេតុរួចមក គណៈបញ្ជាការឯកភាពខណ្ឌបានដកហូតទូហ្គេមបាញ់ត្រីចំនួន០២គ្រឿង ទូហ្គេមពុងបៀចំនួន៥ កៅអីចំនួន១៦និង កង្ហារចំនួន០២ មនុស្សបានចំនួន៤នាក់ បញ្ចូនទៅសាលាខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ស តារា


ចែករំលែក៖