ព័ត៌មានទាន់ហេតុការណ៍៖

លក់ដូងបែបមិនសូវកាក់កប បែកគំនិតលូចបន្ថែម

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពលូចសីបប្រូស៊ីម៉ងត៍ ដែលគេលក់នៅមុខផ្ទះ ។

ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៧ ម៉ោង៩និង៤០ នាទីព្រឹក ស្ថិតនៅភូមិ ថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។

របាយរណ៍របស់អធិកាដ្ឋាននគរបាលក្រុងដូនកែវ បានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ចាន់ វាសនា ភេទ ប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិស្តុកព្រៃ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មុខរបរលក់ដូង ដែលនៅម៉ោងប្រមាណ ២:៤០ នាទី ថ្ងៃខែកើតហេតុខាងលើជនរូបនេះបានធ្វើសកម្មភាពលួចដោយយករ៉ឺម៉កម៉ូតូលួចដឹកសីបប្រូស៊ីម៉ងត៍ដែលដាក់គរលក់នៅមុខផ្ទះ របស់ឈ្មោះ សូ ធានី ភេទប្រុស អាយុ ៤៣ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ លុះដល់ម៉ោងប្រមាណ ៩និង៤០ នាទី កម្លាំងជំនាញបានស្រាវជ្រាវដើម្បីកំណត់មុខសញ្ញា និងឈានដល់ការចាប់ខ្លួនតែម្តង។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕ ភ្នំដា


ចែករំលែក៖