ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ត្រូវចោរឆក់កាបូបបានសម្រេចអស់ជាង៣០០ដុល្លារ និងទូរស័ព្ទអាហ្វូនហ្វាយមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមកក្បែរស្រ្តីម្នាក់ ខណៈពេលជិះម៉ូតូមួយគ្រឿងម្នាក់ឯងលើស្ពានជ្រោយចង្វាចាស់ ធ្វើសកម្មភាពឆក់យកកាបូបស្ពាយ ពណ៌ខ្មៅ ដាក់ពីមុខបានសម្រេច ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះ កើតឡើងកាលពីម៉ោងជិត១០ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ស្ថិតនៅពាក់កណ្តាលស្ពានជ្រោយចង្វារចាស់ ភូមិដើមគរ សង្កាត់-ខណ្ឌជ្រោយចង្វា ។​

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ជ្រោយចង្វាបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះម៉ៅ គីមឡាយ អាយុ៤៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣៣៦ សង្កាត់វាលវង់ ខណ្ឌ៧មករា ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវអេស ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FA-1858 ។ ​រីឯកាបូបស្ពាយដែលក្រុមចោរឆក់យកទៅបាត់នោះមានលុយ៣០០ដុល្លារ លុយខ្មែរ២០ម៉ឺនរៀល និងទូរស័ព្ទម៉ាកអាយហ្វូនតម្លៃ១៧០ដុល្លារមូយគ្រឿង សរុបទឹកប្រាក់ចំនួនជាង៥០០ដុល្លារ ។​

តាមសំដីស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនកើតហេតុនរូបគាត់បានចេញពីផ្ទះជួលយកអីវ៉ាន់ទៅឲ្យម៉ូយនៅខណ្ឌជ្រោយចង្វា ជិះម៉ូតូមួយគ្រឿងម្នាក់ឯង ឡើងស្ពានជ្រោយចង្វាចាស់ក្នុទិសដៅលិចទៅកើត ខណះជិះមកដល់ពាក់កណ្តាលស្ពាន ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក(PCX)ពណ៌ស មិនចាំស្លាកលេខមកពក្រោយរួចជិះមកក្បែធ្វើសកម្មភាពឆក់យកកាបូបស្ពាយពណ៌ខ្មៅ ដែលស្ពាយដាក់នៅខាងមុខបានសម្រេចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយហេតុការណ៍កើតហេតុ រូបគាត់បានត្រឹមតែមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វាតែប៉ុណ្ណោះ៕ ជ្រោយពេជ្រ


ចែករំលែក៖