ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវជនសង្ស័យ៥នាក់ធ្វើសកម្មភាពប្លន់យកព្រះសំរឹទ្ធ តម្លៃរាប់លានដុល្លារ ហើយជិះម៉ូតូរត់គេចខ្លួនបាត់ ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅផ្ទះជនរងគ្រោះស្ថិតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះមានឈ្មោះ ស៑ុន ឌីម ភេទប្រុស អាយុ៥១ឆ្នាំ ។ ចំណែកក្រុមជនសង្ស័យមានគ្នា៥នាក់ មិនស្គាល់ឈ្មោះជិះម៉ូតូសេ១២៥ពីរគ្រឿង។
ជនរងគ្រោះបានរៀបរាប់ប្រាប់ថា កាលពីអំឡុង៥ថ្ងៃមុន មានមនុស្សមួយក្រុម បានមកទាក់ទងគាត់សួរនាំរឿងមានអ្នកចង់ទិញព្រះសំរឹទ្ឋ ដោយគេហ៑ានឲ្យតម្លៃ១ខាំ៣០លានដុល្លារ ពេលនោះ គាត់ឆ្លើយថា គាត់មានព្រះសំរឹទ្ឋ៣អង្គដែរ តើមានតម្លៃថ្លៃបែបណឹងមែនទេ។
ជនរងគ្រោះបន្តថា ពេលនោះក្រុមជនសង្ស័យបានសុំមើល គាត់ក៏យកឲ្យមើលស្រាប់តែពួកគេ(ជនសង្ស័យ)ថា ពិតជាសំរឹទ្ឋិប្រាកដមែនហើយ ចំណែកតម្លៃគឺ១ខាំ៣០លានដុល្លារសរុប៣អង្គមានទំងន់ជិត១០គីឡូក្រាមឯណោះ ៕ សេនាស័ក្តិ