ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញឈើដុះស្លែពូកែប្រើល្បិចលាក់ឈើបន្ដំក្រោមដំលូងមី ដឹកជញ្ចូន យកទៅលក់យ៉ាងមានសុវត្ថិភាព​

ចែករំលែក៖

ខេត្តកំពង់ធំ៖ ឈ្មួញប្រើល្បិច លាក់ឈើក្រោមដំឡូងមី ដឹកជញ្ជូនយ៉ាងមានសុវត្ថិភាព ដោយសារតែមន្រ្ដីជំនាញ ជួយលាក់បាំង ទង្វើទាំងនេះត្រូវបានលាតត្រដាងដោយសារ ​ការបែងចែកលាភសក្ការមិនស្មើគ្នា ឈ្មួញឈើតែងតែដឹកជញ្ជូន ឈើមកលាក់ទុកនៅចំនុច​មួយក្នុងភូមិ ចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ​។

តាមប្រភពពត័មានពីបណ្ដាញសម្ងាត់បានឲ្យដឹងថា​ ការដឹកជញ្ជូនឈើនេះដោយសារមន្រ្ដីជំនាញជួយបិតបាំង ជួយបើកភ្លើងខៀវ និងបានទទួលលាភសក្ការះ គាប់ចិត្ត ទើបឈ្មួយអាចចរាចរណ៍បានដោយសុវត្ថិភាព​ បើមិនដូច្នេះទេ ការដឹកជញ្ជូនឈើរបស់ដេប៉ូ ដែលមានម្ចាស់ឈ្មោះស្រី ម៉ៅ ដែលប្រមូលទិញឈើអត់ច្បាប់ និងឈើគ្មានប្រភពច្បាស់លាស់ មិនអាចប្រព្រឹត្តទៅបានជារៀងរាល់ថ្ងៃនោះទេ។ ក្រោយពីដឹកជញ្ជូនឈើ ក្ដារ ឈើ នីវ ចូលដីប៉ូ តាមរយះ រថយន្ដកូរ៉េ ៥តោន ១០តោន នៅពេលថ្ងៃ និងដឹកជញ្ជូនចេញទៅលក់នៅក្រុងភ្នំពេញ តាមរយះរថយន្ដ ទួរីស ១២កៅអី ១៥កៅអី​ ២៤កៅអី​ ជារៀងរាល់យប់ ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន ឡើយ។

ឈ្មួញឈើដុះស្លែ ឈ្មោះ ស្រីម៉ៅ បានដំឡើងសសៃក ក្រអើតក្រទម បានឆ្លើយក្នុងកិច្ចសម្ភាសថា ទាំងកម្រោលថា លោកឯងជាអ្នកការសែតគ្មានសិទ្ធិមកនិយាយរឿងឈើជាមួយខ្ញុំទេ ​លោកឯង មានសិទ្ធិត្រូវតែថតផ្សាយព័ត៌មានផ្សាយប៉ុណ្ណោះ មុននឹងនិយាយជាមួយខ្ញុំ លោកត្រូវរៀនអក្សរឲ្យចេះសិន ។

ពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើខុសច្បាប់ទាំងនេះ លោក ហេងការមិច នាយសង្កាត់ រដ្ឋបាលព្រៃឈើបារាយណ៍ បានបកស្រាយឲ្យដឹងថា លោកនឹងចាត់វិធានការចំពោះឈើ អត់ច្បាប់ទាំងនេះ​ឲ្យបាន កុំឲ្យឈ្មួញឈើ ក្រអើតក្រទម អាងប្ដីជាទាហាន និយាយ គ្មានដឹងក្បាលកន្ទុយ មិនព្រមស្ដាប់ការសម្ភាស និយាយយកឈ្នះមិនដឹងខុសត្រូវ​ ៕ ប៊ុន រិទ្ធី​


ចែករំលែក៖