ព័ត៌មានទាន់ហេតុការណ៍៖

តារាល្បីៗបង្ហាញវត្តមានក្នុងកម្មិធីយុទ្ធនាការឃោសនាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង តារាកំប្លែង តារាចម្រៀង ប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានបង្ហាញវត្តមានក្នុងកម្មវិធីយុទ្ធនាការឃោសនាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាខណ្ឌមានមានជ័យ។

លោកអ៊ឹន ជីវ៉ាដែល បានរៀបចំដឹកនាំសិល្បករចូលរួមព្រឹត្តិការណ៍នេះបានបញ្ជាក់ថា ក្នុងរយៈពេល៦ថ្ងៃមកនេះ លោកសង្កេតឃើញថា បងប្អូនសិល្បករល្បីៗ ពិតជាមានទឹកចិត្តចូលរួមដោយឆន្ទៈពិតប្រាកដ ចំពោះគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដោយឆ្លៀសវៃ ប្រកបដោយគតិបណ្ឌិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលធ្វើអោយប្រទេសជាតិរីកចំរើនគ្រប់វិស័យរហូតមកដល់ពេលបច្ចុប្បន្ន។

លោកបន្តថា ក្នុងនាមលោកជាប្រធានរៀបចំកម្មវិធីសិល្បៈការប្រគំតន្រ្តីយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនខណ្ឌមានជ័យ ក្រោមការផ្តួចផ្តើមគំនិត និងដឹកនាំដោយលោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរបងប្អូនសិល្បករទាំងអស់ទទួលបាននូវសុខភាពល្អគ្រប់ក្រុមគ្រួសារ។

លោកបញ្ជាក់ដែរថា ក្រៅពីសកម្មភាពរយៈពេលមួយសប្តាហ៍នេះ លោកក៏នឹងបន្តរៀបចំឲ្យមានកម្មវិធី និងវេទិការសិល្បៈកម្សាន្តសប្បាយៗជាច្រើនទៀត ចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរបានចូលរួមទស្សនា ពិសេសការចូលរួមសកម្មភាពយុទ្ធនាការទ្រង់ទ្រាយធំនៅថ្ងៃទី២ ខែមិថុនាខាងមុខនេះផងដែរ ៕ វឌ្ឍនា


ចែករំលែក៖