ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានរងជំនាញរថក្រោះ,រថពាសដែកជំនាន់ទី៣

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ សាលាហ្វឹកហ្វឺនរថ ក្រោះ រថពាសដែកនៃបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ នាព្រឹកថ្ងៃទី២៦ ខែឧសភា នេះបានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះ បណ្តាល នាយទាហានរង​ជំនាញរថក្រោះ រថពាសដែកជំនាន់ទី៣ ក្រោមអធិបតីភាព ​លោកឧត្តមសេនីយ៍ឯក ឡាញ់ កៅ នាយ រងសេនាធិការចម្រុះនៃកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការដោយមានការអញ្ជើញចូល រួមពីសំណាក់នាយទាហានជាន់ខ្ពស់ ក្នុង ក្រសួងការពារជាតិ អគ្គបញ្ជាការជាច្រើន រូបទៀត ។

ក្នុងរបាយការណ៍បូកសរុបលទ្ធផល បញ្ចប់វគ្គ លោកវរសេនីយ៍ឯក សួស រដ្ឋា នាយកសាលាហ្វឹកហ្វឺនរថក្រោះបញ្ជាក់ថា វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញរថក្រោះ រថពាសដែកជំនាន់ទី៣នេះ មានរយៈពេល ៦ខែ មានកម្មសិក្សាការីចំនួន១០៨នាក់ ដែលបានបញ្ជូនមកពីបណ្តាកងឯកភាព ក្នុងកងយោធពលខេមរភូមិន្ទរួមមាន ៖ បញ្ជា ការដ្ឋានរថក្រោះ រថពាសដែកកងវរសេនា តូចរថក្រោះលេខ៦១-៦២-៦៣ , វរសេនា តូចជួសជុល , សាលាស៊ើបការណ៍ , សាលា និងបញ្ជាការដ្ឋានការពារកោះឆ្នេរ ។

ខ្លឹមសារហ្វឹកហ្វឺនរួមមាន ៖ លំហាត់ របៀប , សុខាភិបាល , សព្វាវុធយុទ្ធវិធីថ្មើរ ជើង , ឋានលេខា , គីមីសាស្ត្រ , សញ្ញា សម្គាល់យោធា , អប់រំចិត្តសាស្រ្ត , វិទ្យុទាក់ ទង , បច្ចេកទេសរថក្រោះ រថពាសដែក និងយុទ្ធវិធីរថក្រោះ រថពាសដែក ។

លទ្ធផលទទួលបានពេលបញ្ចប់វគ្គ និទ្ទេសពូកែចំនួន២៧នាក់ , គ្រាន់បើ៥៦ នាក់ និង និទ្ទេសមធ្យម២៤នាក់ ។

មានមតិសំណោះសំណាល និងផ្តាំផ្ញើ នាឱកាសនោះលោក ឡាញ់ កៅ ក្នុងនាម អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងកោតសរសើរចំពោះគណៈកម្ម ការដឹកនាំការងារហ្វឹកហ្វឺន ជំនាញរថក្រោះ រថពាសដែក ការិយាល័យជំនាញ ក្រុម យោធាចារ្យ ដែលបានសហការគ្នាបានល្អ ទាំងការប្រុងប្រៀបរៀបចំនូវឯកសារខ្លឹម សារ កម្មវិធីហ្វឹកហ្វឺនដំណើរការបានដោយ រលូន ធ្វើឲ្យសិក្ខាកាមងាយយល់ ងាយ ស្តាប់បានអំពីខ្លឹមសារមេរៀនទទួលបាន លទ្ធផលដ៏ត្រចះត្រចង់គួរជាទីមោទនៈ ។

លោកបានក្រើនរំឭកដល់កម្មសិក្សាការី ​ដែលបានបញ្ចប់វគ្គទាំងអស់ ពេលត្រឡប់ ទៅកាន់អង្គភាពវិញ ត្រូវខិតខំយកចំណេះ ដឹងពីការរៀនសូត្រទៅបម្រើអង្គភាព ធានា ការគ្រប់គ្រងប្រើប្រាស់ឲ្យបានល្អនូវគ្រឿង សម្ភារបច្ចេកទេស គ្រឿងបំពាក់ ដើម្បីធានាបានការប្រើប្រាស់បានយូរអង្វែង ប្រកប ដោយប្រសិទ្ធភាព ។ ទន្ទឹមនឹងនោះត្រូវ គោរពប្រតិបត្តិឲ្យបានម៉ឺងម៉ាត់រាល់វិន័យ ក្រមសីលធម៌របស់កងយោធពលខេមរ ភូមិន្ទនិងត្រូវចេះសហការគ្នាឲ្យបានល្អ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងការរស់ នៅដើម្បីទទួលបានជោគជ័យលើគ្រប់ ភារកិច្ច ។

ក្នុងឱកាសនោះ លោក ឡាញ់ កៅ ក៏បានបំពាក់ឋានន្តរស័ក្តិប្រគល់វិញ្ញាបនបត្រ បញ្ចប់វគ្គសិក្សាប្រគល់បណ្ណសរសើរ លិខិត សរសើរជូនដល់កម្មសិក្សាការី និងបាន ឧបត្ថម្ភដល់ពិធីបិទវគ្គហ្វឹកហ្វឺននេះនូវថវិកា ចំនួនលានរៀលផងដែរ ៕ សុខដុម


ចែករំលែក៖