ខេត្តពោធិ៍សាត់៖ អគ្គនាយករដ្ឋបាល ជលផល និងក្រុមការងារ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧បានឆ្មក់បង្ក្រាបសកម្ម ភាពនេសាទខុសច្បាប់នៅលើផ្ទៃបឹងទនេ្ល សាប ដោយឃាត់ខ្លូនជនល្មើសបាន១៤ នាក ់រឹបអូសសាច់អួនប្រវែង៥០០ម៉ែត្រ រួម ទាំងទូក និងកាណូតសរុបចំនួន៨គ្រឿង ។
លោក អេង ជីសាន បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ដោយមិនឲ្យ ដំណឹងដល់សមត្ថកិច្ចដែនដីមុនក្រុមរបស់លោកបានធ្វើការឆ្មក់បង្ក្រាបអ្នកប្រព្រឹត្ត បទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ត្រង់ចំណុច ភូមិក្អមសំណ ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាប់ព្រំប្រទល់ខេត្តសៀម រាប ដោយឃាត់ខ្លួនជនល្មើសបាន១៤នាក់ សាច់អួន៥០០ម៉ែត្រ រួមទាំងទូក-កាណូត បម្រើឲ្យបទល្មើសចំនួន៨គ្រឿង ។
យ៉ាងណាក៏ដោយលោកអគ្គនាយករដ្ឋបាលជលផលរូបនោះបានថ្លែងថា ជនល្មើសត្រូវបានដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីត្រូវបានផាកពិន័យអន្តរការណ៍ តាម ច្បាប់ជលផល , ចំណែកសាច់អួនត្រូវបាន ដុតបំផ្លាញចោល ។
គួរបញ្ជាក់ថា ក្នុងគោលដៅដើម្បីទប់ ស្កាត់ និងបង្ក្រាបការបំផ្លិចបំផ្លាញធនធានជលផល កាលពីចុងឆ្នាំ២០១៦កន្លងទៅ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការអន្តរក្រសួងមួយ ។ គណៈកម្មាធិការនេះដឹក នាំដោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម ។ លោក វេង សាខុន ធ្លាប់បាន ថ្លែងកត់សម្គាល់ថា បន្ទាប់ពីបង្កើតគណៈ កម្មាធិការនេះមកបទល្មើសនេសាទហាក់ ត្រូវបានថមថយ ៕ សហការី