ខេត្តកំពង់ធំ៖ នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ មានករណីពុលកាវបិទឈើ បណ្ដាលឲ្យដួលសន្លប់មនុស្ស៥នាក់ នៅចំណុចរោងចក្រស្រឡៅតូង នៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
តាមប្រភពពីសមត្ងកិច្ចប្រាប់ថា ជនរងគ្រោះ ទី1-ឈ្មោះ សន ស្រីមុំ ភេទស្រី អាយុ16ឆ្នាំ ភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ 02-ឈ្មោះ ផុន ស្រីឡូត ភេទស្រី អាយុ23 ភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ 03-ឈ្មោះ រេត សុខហ័ន ភេទស្រី អាយុ37 ភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ 04-ឈ្មោះ ឡាង ភេទស្រី អាយុ18 ភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ 05-ឈ្មោះ សឹង ឆឺ ភេទស្រី អាយុ18 ភូមិបល្ល័ង្ក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែក បារាយណ៍សន្ទុក៕ ប៊ុន រិទ្ធី