ព័ត៌មានទាន់ហេតុការណ៍៖

ការពិតប្រទេសមហាអំណាចចង់ឲ្យពិភពលោកមានសង្គ្រាមច្រើនជាងសន្តិភាព?

ចែករំលែក៖

ការទិញដូរអាវុធកើនឡើងជាសញ្ញា មួយបង្ហាញឲ្យឃើញថា ប្រទេសមហា អំណាច ចង់ឲ្យមានភាពតានតឹងកើតឡើងដើម្បីទទួលបានផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនពីការផលិត និងលក់អាវុធ។

សង្គ្រាមនៅលើពិភពលោកកើតចេញក៏មកពីប្រទេសមហាអំណាច ហើយបញ្ចប់ ទៅវិញ ក៏ជាប្រទេសមហាអំណាច ជា អ្នកបង្កើតផងដែរ។ តាមអ្នកវិភាគលើក ឡើងថា សង្គ្រាមភាគច្រើនកើតចេញពីការចង់បានរបស់ប្រទេសអ្នកមានប្រទេស​មហាអំណាចតែប៉ុណ្ណោះ។

បច្ចុប្បន្ន ទាំងអាមេរិកទាំងរុស្ស៊ី ក៏ដូច​ជា​ប្រទេសអ្នកមានជាច្រើនទៀត ទទួលបាន ផលប្រយោជន៍សេដ្ឋកិច្ច ដោយសារតែ​ ​ ភាពតានតឹងនិងសង្គ្រាមកើតឡើងទៅក្នុងតំបន់នីមួយៗ ក្នុងនោះមានតំបន់មជ្ឈិម​បូព៌ា និងសមុទ្រចិនភាគខាងត្បូង ក៏ដូច ជាឧបទ្វីបកូរ៉េជាដើម ដោយសារតែការ​លក់អាវុធបានច្រើនទៅកាន់តំបន់ទាំងនោះ។

ការពិតអ្វីគ្រប់យ៉ាងគឺផ្តើមចេញពីប្រទេសមហាអំណាច ដូចជាអាវុធបរមាណូ អាវុធគីមីជាដើម ដែលប្រទេសមហា​អំណាចផលិតរួចហើយ ក៏បានហាមប្រាមប្រទេសផ្សេងទៀតផលិតតាម ដោយខ្លាចប្រទេសទាំងនោះមានប្រៀបជាងខ្លួនក៏​ចេញច្បាប់ហាមឃាត់តែម្តង។

ស្ថានភាពនៅក្នុងប្រទេសស៊ីរី និងឧបទ្វីប​កូរ៉េ បានធ្វើឲ្យសហគមន៍អន្តរជាតិ ព្រួយ បារម្ភ និងបញ្ចេញប្រតិកម្មខ្លំាងនោះ គឺ ស៊ីរីប្រើអាវុធគីមី ចំណែកកូរ៉េខាងជើងប្រើអាវុធបរមាណូ។ តែអាវុធគីមីត្រូវបានប្រើ ប្រាស់ នៅឡើយតែអាវុធបរមាណូមិនទាន់ត្រូវបានកូរ៉េខាងជើង ប្រើប្រាស់នៅឡើយ គឺបានត្រឹមតែគំរាមកំហែងប៉ុណ្ណោះ។ តើ វត្តមានអាវុធគីមីនៅស៊ីរីបានចាប់កំណើតយ៉ាងដូចម្តេច និងថាតើមានប្រទេសណា​ ខ្លះដែលបានជួយបណ្តុះបណ្តាលស៊ីរីឲ្យចេះ ផលិតអាវុធគីមី ហើយក៏ហាមឃាត់ទៅ​វិញ?

អ្វីៗបានចាប់ផ្តើមដំបូងនៅដើមទសវត្ស ឆ្នំា ៨០ បន្ទាប់ពីប្រទេសស៊ីរីបានចាញ់ សង្គ្រាមជាមួយប្រទេសអុីស្រាអែលចំនួន ៣លើកបន្តបន្ទាប់គ្នាគឺឆ្នំា ១៩៦៧,១៩​៧៣ និងម្តងទៀតក្នុងឆ្នំា ១៩៨២។ គឺចាប់ពីពេលនោះហើយដែលស៊ីរីបានចាប់ផ្តើមអភិវឌ្ឍកម្មវិធីអាវុធគីមី ស្ងាត់ៗដោយលើក យកហេតុផលថា អុីស្រាអែលក៏បានលួចធ្វើការអភិវឌ្ឍគ្រាប់បែកបរមាណូដែរ។ ទីក្រុងដាម៉ាស់បានពន្យល់បកស្រាយថា ខ្លួនមិនអាចបោះបង់ចោលនូវកម្មវិធីអាវុធគីមី របស់ខ្លួនបានទេ ដរាបណាអុីស្រាអែលនៅតែជាប្រទេសគំរាមកំហែងសន្តិសុខចំពោះខ្លួននោះ។ ស៊ីរីបានចាប់ផ្តើមផលិតអាវុធគីមីដោយខ្លួនឯងនៅក្នុងឆ្នំា ១៩៧១ នៅ​មជ្ឈម​ណ្ឌលសិក្សា និងស្រាវជ្រាវក្នុងទីក្រុងដាម៉ាស់។ សព្វថ្ងៃ មជ្ឈមណ្ឌលនេះជាអ្នកគ្រប់គ្រងកម្មវិធីអាវុធគីមីនៅក្នុងប្រទេសស៊ីរី។

នៅពេលចាប់ផ្តើមផលិតអាវុធគីមីលើកដំបូង ទីក្រុងដាម៉ាស់អត់ស្គាល់បច្ចេកវិជ្ជា និងក៏គ្មានចំណេះដឹងផ្នែកវិទ្យាសាស្រ្តអ្វីដើម្បីផលិតអាវុធគីមីឲ្យបានជោគជ័យដែរ។ តែជំនួយពីប្រទេសជិតខាង ក៏ដូចពីសម្ពន្ធមិត្តអឺរ៉ុបបានអនុញ្ញាតឲ្យស៊ីរីក្លាយជា​ប្រទេស ដែលអាចផលិតអាវុធគីមីប្រកបដោយគុណភាពខ្ពស់ និងដែលមានបរិមាណស្តុកដ៏សំខាន់មួយនៅក្នុងពិភពលោក។ បទពិសោធន៍ និងសមត្ថភាពនៃការផលិតអាវុធគីមីដែលស៊ីរីមានបច្ចុប្បន្ន គឺបានមកពីជំនួយរបស់អ្នកដទៃតែម្តង។

យោងតាមមជ្ឈមណ្ឌលសិក្សាផ្នែក​សន្តិសុខអន្តរជាតិ និងគ្រប់គ្រងគ្រឿង​សព្វាវុធឲ្យដឹងថា អេហ្ស៊ីប គឺជាប្រទេស ទី១ដែលបានលក់សមាសភាពគីមីទៅឲ្យស៊ីរី មុនសង្រ្គាម Kippour ក្នុងឆ្នំា ១៩៧៣។ តែតំាងពីទសវត្សឆ្នំា ៨០ មក ទីក្រុងដាម៉ាស់ក៏បានផ្តើមអភិវឌ្ឍកម្មវិធី អាវុធគីមីដោយខ្លួនឯង និងទទួលបានការជួយឧបត្ថម្ភពីសហភាពសូវៀត អុីរ៉ង់ ចិន និងប្រទេសកូរ៉េខាងជើង។ ស៊ីរីមានទីតំាងផលិតអាវុធគីមីមិនតិចជាង ៤កន្លែងទេ។ យោងតាមក្រុមហ៊ុន Global Security មានសមាសភាពគីមីភាគច្រើនត្រូវបានស៊ីរីនំាចូលពីប្រទេសអឺរ៉ុប ដូចយ៉ាងហុល្លង់ ស្វុីស បារំាង អូទ្រីស និងអាល្លឺម៉ង់។ ពីប្រទេស​បារំាង ទីក្រុងដាម៉ាស់បានទិញផលិតផលថ្នំាពេទ្យមួយចំនួនដែលអាចយកទៅផ្សំធ្វើជាអាវុធគីមីបាន នេះបើយោងតាមក្រុម ហ៊ុន Global Security។ ម្យ៉ាងទៀត រដ្ឋា​ ភិបាលស៊ីរីក៏បាននំាចូលនូវផលិតផលគីមីមួយចំនួនដែលអាចប្រើបាននៅក្នុងវិស័យកសិកម្មផង និងផ្សំធ្វើជាអាវុធគីមីគ្រប់ ប្រភេទផង។

គឺទើបតែនៅក្រោយឆ្នំា ១៩៨៥ ទេ ដែលការនំាចូលសមាសភាពគីមីមានការលំបាកខ្លំាង ក្រោយពីអង្គការ Australia Group បានផ្តួចផ្តើមគំនិតឲ្យមានការពង្រឹងលើការនំាចេញផលិតផលគីមី។ អង្គការ Australia Group ត្រូវបានបង្កើតឡើងដោយមានការចូលរួមពីប្រទេសចំនួន ៤០ ដើម្បីប្រយុទ្ធប្រឆំាងនឹងការសាយភាយសារធាតុគីមី ក្រោយពីមានព្រឹត្តិការណ៍ប្រើអាវុធគីមី ប្រឆំាងជនជាតិ Kurde ក្នុងប្រទេសអុីរ៉ាក់។ តំាងពីពេលនោះមក និងដើម្បីអាចបន្តការអភិវឌ្ឍកម្មវិធីអាវុធគីមីរបស់ខ្លួនបាន ទីក្រុងដាម៉ាសក៏បានងាកទៅរកតែសម្ពន្ធមិត្ត​ចាក់ទឹកមិនលិចពីរ ប្រទេស គឺរុស្ស៊ី និង​អុីរ៉ង់។

យោងតាមក្រុមអ្នកឯកទេសយោធា ស៊ីរីច្រើនស្តុកសារធាតុគីមីរបស់ខ្លួនក្រោមទ្រង់ទ្រាយជាវត្ថុរាវនៅ ក្រោមដីយ៉ាងជ្រៅ និងដោយមានសន្តិសុខយ៉ាងត្រឹមត្រូវនៅតាមមូលដ្ឋានយោធាសំខាន់ៗរបស់ខ្លួន។ ទន្ទឹម​ គ្នានេះ ក៏មានការស្តុកទុកនៅក្នុងរូងព្រៃភ្នំដាច់ស្រយាលដែរ។ តាមក្រុមអ្នកឯកទេស យោធាដដែល ស៊ីរីបានយកសារធាតុគីមីទៅដាក់នៅក្នុងក្បាលគ្រាប់មីស៊ីលអន្តរ ទ្វីប ឬមួយក៏នៅក្នុងក្បាលគ្រាប់កំាភ្លើងត្បាល់ជាដើម។ មានសារធាតុគីមីជាច្រើនប្រភេទដែលស៊ីរីបានផលិត ក្រោមរូបភាពជា ឧស្ម័នគីមី តែអ្វីដែលគ្រប់គ្នាបាននិយាយ និងបានឮមកដល់ពេលនេះនោះ គឺការ ប្រើឧស្ម័នសារ៉ាង « Gaz sarin) ពីសំណាក់ទាហានស៊ីរីវាយប្រហារលើក្រុមប្រឆំាង។ ឧស្ម័នសារ៉ាង គឺជាឧស្ម័នពុលខ្លំាង និង ​ ដែលមានប្រតិកម្មផ្ទាល់យ៉ាងសាហាវលើប្រព័ន្ធសរសៃប្រសាទរបស់មនុស្សក៏ដូចជាសត្វ៕ ម៉ែវ សាធី


ចែករំលែក៖