ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូប្រើអគ្គីសនី Gogoro 2 មានច្រើនពណ៌ និង ល្បឿនលឿនជាងមុន

ចែករំលែក៖

ក្រុមហ៊ុនតៃវ៉ាន់ Gogoro ត្រូវបានបង្ហាញម៉ូតូអគ្គិសនីថ្មីដែលគេហៅថា Gogoro 2 Smartscooter ។ រូបរាងថ្មីរបស់ម៉ូតូអគ្គីសនីនេះពិតជាឡូយអស្ចារ្យណាស់ វាមានដល់ទៅប្រាំមួយពណ៌ដែលអាចធ្វើការជ្រើសរើសបាន មានដូចជាពណ៌ ស ប្រផេះ ទឹកក្រូច ខៀវ លឿង និង ក្រហម។ ក្រុមហ៊ុននេះនឹងចាប់ផ្តើមលក់ម៉ូតូថ្មីនៅរដូវក្តៅនេះនៅប្រទេសតៃវ៉ាន់ ហើយវានិយាយថាវានឹងអាចរកបាននៅក្នុងទីផ្សារផ្សេងទៀតនៅដំណាច់ឆ្នាំ 2017 នេះ។ វានឹងដាក់លក់ក្នុងតំលៃ $ 38.800 តៃវ៉ាន់ ដែលស្មើនឹង $ 1,295 ដុល្លារអាមេរិក។ Gogoro 2 មានតំលៃប្រហាក់ប្រហែលគ្នាទៅនឹង Gogoro ម៉ូដែលមុនដែលជាម៉ូតូមានប្រសិទ្ធិភាព 6,4 គីឡូវ៉ាត់។ វាអាចបើកក្នុងល្បឿន 0-50 គម/ម៉ោង ក្នុងរយះពេល 4,3 វិនាទី ហើយមានល្បឿនលឿនក្នុង 90 គីឡូម៉ែត្រ/ម៉ោង (ប្រហែល 55 ម៉ាយល៍ក្នុងមួយម៉ោង)។

លើសពីនេះទៀតក្រុមហ៊ុនបានធ្វើការចាប់ផ្តើមជាមួយនឹងការកែប្រែ version ថ្មីនៃ mobile app របស់ម៉ូតូ Smartscooter ដំនើរការដោយបច្ចេកវិទ្យាសុវត្ថិភាពជីវមាត្រ រួមបញ្ចូលទាំង TouchID និង មានកុងទ័រពណ៌ច្បាស់ដោយ LED ចន្លោះដៃចង្កូត ជាមួយនឹងចង្កៀងមុខមានអំពូល LED ។ ម៉ូតូអគ្គីសនីនេះអាចជិះគ្នាបានពីរនាក់ តែក្នុងទំងន់ទូទៅ មិនធ្ងន់ពេក ៕ ហេង លក្ខិណា


ចែករំលែក៖