ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ ៖​ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រទេស​មាន​សន្តិភាព​និង​ការ​អភិវឌ្ឍ​

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ស្រី​ អ៊ឹង​ កន្ថាផាវី​ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ពង្រឹង​ខណ្ឌ​ដង្កោ​ នៅ​ថ្ងៃ​អាទិត្យ​ទី​២៨​ ខែ​ឧសភា​ នេះ​ ថ្លែង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ និយាយ​គឺ​ធ្វើ​ ពុំ​សន្យា​ខ្យល់​ឡើយ​ ដោយ​​លោក​ស្រី​ អះអាង​ថា​ ​មាន​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​សន្តិភាព​ និង​ មាន​ការ​អភិវឌ្ឍ​ ។

ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ ធ្វើ​ឡើង​ ខណៈ​ ​ អញ្ជើញ​ជា​កិត្តិយស​ជួបជុំ​និង​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ នា​ជាយ​រាជធានី​ភ្នំពេញ​ ភូមិ​វាលថ្លាន់​ សង្កាត់​គងនយ​ ខណ្ឌ​ដង្កោ​ ។

ថ្លែង​ទៅ​កាន់​បងប្អូន​ប្រជាពលរដ្ឋ​ លោក​ស្រី​ អ៊ឹង​ កន្ថាផាវី​ បញ្ជាក់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ និយាយ​គឺ​ធ្វើ​ ពុំ​សន្យា​ខ្យល់​ឡើយ​ សូម​បងប្អូន​ជឿជាក់​ចំពោះ​ការ​ដឹកនាំ​ប្រកប​ដោយ​កិត្តិ​បណ្ឌិត​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ និង​ ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ។​ លោក​ស្រី​ ថា​ មាន​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រទេស​មាន​សន្តិភាព​ និង​ មាន​ការ​អភិវឌ្ឍ​ ។

លោក​ស្រី​ ក៏​បាន​ដឹកនាំ​ក្រុម​ការងារ​ សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ភាព​ស្និទ្ធស្នាល​ និង​ ពិសារ​អាហារ​ក្នុង​ផ្ទះ​ប្រជាពលរដ្ឋ​ផងដែរ​ ៕ ចេស្តា


ចែករំលែក៖