ព័ត៌មានទាន់ហេតុការណ៍៖

ក្មេង​ប្រុស​អាយុ​១៥ឆ្នាំ​ជាប់​ចោទ​បទល្មើស​ឧក្រិដ្ឋ​ ឃុំ​ខ្លួន​ជាង​៧ខែ​ ទើប​ទទួល​បាន​ការ​ជំនុំជម្រះ​

ចែករំលែក៖

ខេត្តកណ្ដាល​៖​ ក្មេង​ប្រុស​អាយុ​១៥ឆ្នាំ​ ជាប់​ចោទ​បទ​”រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់​ទោស​ទាក់ទង​ទៅ​នឹង​ជនរងគ្រោះ​ “​ ជាប់​ឃុំ​រយៈពេល​ជាង​៧ខែ​ ទើប​ទទួល​បាន​ការ​ជំនុំជម្រះ​ ។

អនុរក្ស​ពន្ធនាគារ​ខេត្ត​កណ្ដាល​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​ឧសភា​ នេះ​ បញ្ជូន​យុវជន​ម្នាក់​មក​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ដើម្បី​ជំនុំជម្រះ​ ។

ដីកា​បង្គាប់​ឲ្យ​នាំ​ជនជាប់ចោទ​ទៅ​តុលាការ​ ចុះ​ហត្ថលេខា​ដោយ​លោក​ សេង​ រិទ្ធី​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ និង​ ជា​តំណាង​អយ្យការ​ ​ បង្ហាញ​ថា​ យុវជន​រូប​នេះ​ ជាប់​ចោទ​ ​បទ​ ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់​ទោស​ទាក់ទង​នឹង​ជនរងគ្រោះ​ “​( រំលោភ​​ក្មេង​ស្រី​អាយុ​១១ឆ្នាំ​ )​ ប្រព្រឹត្ត​នៅ​ភូមិ​អូរ​ស្លាត​ ឃុំ​ភ្នំបាត​ ស្រុក​ពញាឮ​ កាលពី​ថ្ងៃទី​១២​ ខែ​តុលា​ ឆ្នាំ​២0១៦​ ។​

យុវជន​រូប​នេះ​ ត្រូវបាន​បាន​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃទី​១៤​ ខែ​តុលា​ ឆ្នាំ​២០១៦​ ហើយ​គិត​រហូត​មកដល់​ថ្ងៃ​ជំនុំជម្រះ​នេះ​ គឺ​ រយៈពេល​ជាង​៧ខែ​ ៕​ ចេស្តា


ចែករំលែក៖