ខេត្តកណ្ដាល៖ ក្មេងប្រុសអាយុ១៥ឆ្នាំ ជាប់ចោទបទ”រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ “ ជាប់ឃុំរយៈពេលជាង៧ខែ ទើបទទួលបានការជំនុំជម្រះ ។
អនុរក្សពន្ធនាគារខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៩ ខែឧសភា នេះ បញ្ជូនយុវជនម្នាក់មកសាលាដំបូងខេត្តកណ្ដាល ដើម្បីជំនុំជម្រះ ។
ដីកាបង្គាប់ឲ្យនាំជនជាប់ចោទទៅតុលាការ ចុះហត្ថលេខាដោយលោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល និង ជាតំណាងអយ្យការ បង្ហាញថា យុវជនរូបនេះ ជាប់ចោទ បទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ “( រំលោភក្មេងស្រីអាយុ១១ឆ្នាំ ) ប្រព្រឹត្តនៅភូមិអូរស្លាត ឃុំភ្នំបាត ស្រុកពញាឮ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២0១៦ ។
យុវជនរូបនេះ ត្រូវបានបានឃុំខ្លួនដាក់ពន្ធនាគារកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ហើយគិតរហូតមកដល់ថ្ងៃជំនុំជម្រះនេះ គឺ រយៈពេលជាង៧ខែ ៕ ចេស្តា