ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ម៉ូតូភ្លេចដកសោចេញ ចោរ៣នាក់ចូលលួច ចាប់បានម្នាក់ គេចខ្លួន២នាក់

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១២រសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួល ភូមិ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូគេបានសម្រេច។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានឲ្យដឹងថាជនរងគ្រោះឈ្មោះ សំ ពិសី ភេទស្រី អាយុ៣០ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ចំណែកជនសង្ស័យមានឈ្មោះ ភឹម ផៃ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដនិងបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់។ ម៉ូតូដែលជនសង្ស័យលួចម៉ាកស៊ុយហ្ស៊ុយគីឡេត ពណ៌សលាយខ្មៅ ឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ1CN-3844 ។

ប្រភពដដែលបានឲ្យដឹងទៀតថាមុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរពីបុរីពិភពថ្មីចំការដូងមកផ្ទះជួលកន្លែងលក់ដូរខាងលើហើយទុកម៉ូតូនៅក្នុងផ្ទះរួចយកកូនសោចាក់យករបស់របរនៅក្រោមកែបម៉ូតូហើយភ្លេចដកកូនសោចេញ។ ក្រោយមកស្រាប់តែក្រឡេកឃើញជនសង្ស័យដើរក្របវែលកៀនផ្ទះនិងមួយសន្ទះក្រោយមកជនរងគ្រោះចេញមកក្រៅវិញ ស្រាប់តែមិនឃើញម៉ូតូក្នុងផ្ទះនិងបាត់ជនសង្ស័យទើបមានការសង្ស័យលើជនសង្ស័យម្នាក់នោះក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង ។លុះដល់ម៉ោង២រសៀលថ្ងៃដដែលទើបឃាត់ជនសង្ស័យយកមកសាកសួរម្តងហើយជនសង្ស័យបានសារភាពថា ខ្លួនគេនិងបក្ខពួកពិតជាបានលួចម៉ូតូខាងលើប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យរូបនេះសមត្ថកិច្ចកំពុងធ្វើការសាកសួរ ចំណែកជនសង្ស័យ២នាក់ទៀតដែលគេចខ្លួននោះគឺសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ៕ ប្រាថ្នា


ចែករំលែក៖